• 2021-05-07 10:44:00
  • ព័ត៌មាន

ថៃ នៅតែរក្សាតួលេខ រកឃើញអ្នកឆ្លងកូវីដ ជាង ២ពាន់នាក់ ត្រឹមរយៈពេលមួយថ្ងៃ

  • 2021-05-07 10:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ ប្រទេសថៃបានធ្វើការប្រកាសអំពីតួលេខថ្មីនៃអ្នកឆ្លងកួវីដ១៩ មានចំនួនរហូតដល់ទៅ ២០៤៤នាក់ ពោលគឺនៅតែជាចំនួនមួយខ្ពស់ មិនទាន់មានការថយថមខ្លាំង គួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការចេញផ្សាយដោយ កាសែតបាងកក ប៉ុស្តិ៍។

ក្រសួងសុខាភិបាលប្រទេសថៃ បានឱ្យដឹងថា ទន្ទឹមនឹងមានអ្នកឆ្លងច្រើននៅក្នុងថ្ងៃនេះ ក៏មានករណីអ្នកស្លាប់ថ្មី ចំនួន ២៧នាក់បន្ថែមទៀត។ ចំណែកដំណឹងល្អនោះគឺ មានប្រជាជនដែលជាសះស្បើយ ច្រើនគួរឱ្យកត់សម្គាល់ រហូតដល់ទៅ ២៣៧៧នាក់ ត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យហើយវិលត្រលប់ទៅផ្ទះរៀងៗខ្លួនវិញ។

គិតមកទល់ពេលនេះ ថៃមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ ៧៨៨៥៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់ដោយសារវីរុសនេះ សរុប ៣៦៣នាក់៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់