• 2021-05-11 10:22:33
  • ព័ត៌មាន

សូមប្រយ័ត្នបំផុត! ទីបំផុតកម្ពុជាបានរកឃើញអ្នកជំងឺឆ្លងវីរុសបំប្លែងថ្មីមានប្រភពពីឥណ្ឌាហើយ

  • 2021-05-11 10:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈបទសម្ភាសជាមួយស្ថានីយ៍ទូរទស្សន៍ CNC នៅរសៀលថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ នេះ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសបំប្លែងថ្មី ដែលកំពុងវាយលុកនៅក្នុងប្រទេសកម្ពុជា មាន ២ ប្រភេទ គឺ ប្រភេទ B.117 ​ដែលរកឃើញនៅចក្រភពអង់គ្លេស ហើយក៏បានសាយភាយទៅបណ្ដាប្រទេសនានាលើសកលលោកក្នុងនោះក៏មានកម្ពុជាផងដែរ ។ មួយទៀតដែលគេទើបតែរកឃើញថ្មីបំផុតគឺប្រភេទវីរុសកូវីដ ១៩ ប្រភេទ (B.1.617) ដែលមានភាពឆ្លងលឿនខ្លាំង ហើយនៅក្នុងប្រទេសកម្ពុជារបស់យើងក៏មានរកឃើញនូវប្រភេទវីរុស ដែលបំប្លែងមកពីប្រទេសឥណ្ឌានេះដែរ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើការសិក្សាទៅឃើញថា មានអ្នកដែលផ្ទុកវីរុសប្រភេទនេះ ដែលធ្វើដំណើរមកកម្ពុជារបស់យើង ។

បន្ថែមលើពីនេះលោកកជំទាវក៏បានបញ្ជាក់ដែរថា វីរុសដែលកំពុងវាយលុកនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺជាប្រភេទវីរុសបំប្លែងខ្លួនថ្មី ដែលធ្វើឱ្យស្ថានភាពមានការឆ្លងលឿន រហ័ស ហើយការវាយលុកទៅលើបុគ្គលដោយសារវីរុសនេះក៏មានសភាពសាហាវធ្ងន់ធ្ងរ ។ លោកជំទាវបញ្ជាក់ថា មានអ្នកជំងឺ ៣០ ទៅ ៤០% ដែលទៅកន្លែងសង្គ្រោះបន្ទាន់នោះ គឺមានសភាពធ្ងន់ធ្ងរ ហួសពេលទៅហើយ ដែលស្ថានភាពវីរុសនោះមានការវាយលុកលឿន ដែលភាគច្រើនគឺអ្នកជំងឺទាំងនោះមានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ហើយបានស្លាប់តែម្ដង ទាំងគ្រូពេទ្យមិនបានជួយសង្គ្រោះអាយុជីវិតផង៕

សូមទស្សនាវីដេអូសម្ភាសខាងក្រោមនេះ៖

មតិយោបល់
អត្ថបទពេញនិយម