• 2021-05-17 09:02:57
  • ព័ត៌មាន

ម៉ាក់ៗសូមប្រយ័ត្ន! រកឃើញហាងលក់សម្ភារៈទារកមួយកន្លែង ធ្លាប់មានអ្នកជំងឺកូវីដចូល

  • 2021-05-17 09:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ មានករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ បានចូលទៅទិញទំនិញ នៅក្នុងហាងលក់សម្ភាៈទារក បេប៊ីអោតឡេត (Baby Outlet)។ ហាងលក់សម្ភារៈសម្រាប់ទារក ដែលអ្នកជំងឺកូវីដ១៩ បានចូលទៅទិញ មានទីតាំងស្ថិតនៅផ្លូវ ២៨៩ ផ្ទះលេខ៣៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមឱ្យការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៧ៈ១៤នាទី ដល់ម៉ោង ១៧ៈ១៩នាទី អ្នកជំងឺកូវីដ១៩ បានចូលទៅទិញរបស់នៅ ទីតាំងខាងលើ ហើយបានប៉ះពាល់ផ្ទាល់ជាមួយអ្នកគិតលុយ ១នាក់ និងអ្នកផ្តល់សេវា ២នាក់ទៀត។ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់