• 2021-06-09 10:12:40
  • ព័ត៌មាន

អ្នកម្ដាយមួយរូបសម្រាលកូនម្តង ១០នាក់ បំបែកកំណត់ត្រាពិភពលោក Guinness

  • 2021-06-09 10:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់នៅអាហ្វ្រិកខាងត្បូងបានបំបែកឯតទគ្គកម្មពិភពលោក ហ្គីនណេស (Guinnesss Word Record) ដោយបានផ្តល់កំណើតដល់ទារកចំនួន ១០ នាក់។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ Adolu Agency។

ស្រ្តីដែលជាមាតានៃទារក ១០នាក់ មានឈ្មោះ Gosiame Thamara Sithole ជាអ្នកស្រុករស់នៅតំបន់ Tembisa East ក្នុងទីក្រុង Johannesburg បានសម្រាលកូន ១០នាក់ ដែលក្នុងនោះមាន ប្រុស ៧ នាក់និងស្រី ៣ នាក់។ ការសម្រាលកូនម្តង១០នាក់នេះ ធ្វើឡើងដោយការវះកាត់នៅមន្ទីរពេទ្យមួយក្នុង Pretoria ។

លោក Teboho Tsotetsi ដែលជាស្វាមីរបស់ស្រ្តីខាងលើបាននិយាយថាប្រពន្ធរបស់គាត់ក៏មានកូនភ្លោះអាយុ ៦ ឆ្នាំផងដែរ។ លោកថាលោកសប្បាយចិត្តនិងរំជួលចិត្តចំពោះព័ត៌មាននេះ។ របាយការណ៍មុនរបស់មន្ទីរពេទ្យបានបង្ហាញថាស្រ្តីខាងលើ រំពឹងថានឹងមានកូនចំនួន ៨ នាក់ ដោយសម្អាងថានៅពេលស្កេនគឺឃើញតែ ៨នាក់ប៉ុណ្ណោះ ខណៈ ២នាក់ផ្សេងទៀត ស្កេនមិនឃើញឡើយ។

បន្ទាប់ពីសម្រាលហើយ ស្រ្តីវ័យ ៣៧ឆ្នាំបាននិយាយថា “ ខ្ញុំមានការតក់ស្លុតចំពោះការមានផ្ទៃពោះរបស់ខ្ញុំ។ វាលំបាកណាស់នៅពេលចាប់ផ្តើម ហើយ ខ្ញុំ​ឈឺពិបាកទ្រាំខ្លាំងណាស់។ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទៀតទេ នៅពេលនេះ។ ខ្ញុំគ្រាន់តែបន់ស្រន់អោយព្រះជាម្ចាស់ជួយខ្ញុំក្នុងការផ្តល់ឱ្យកូនរបស់ខ្ញុំទាំងអស់មានសុខភាពល្អហើយឱ្យខ្ញុំនិងកូន ៗ មានជីវិតស្រស់ថ្លា។ ខ្ញុំនឹងរីករាយចំពោះរឿងនេះ” ៕

ប្រភព៖ AA ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី