• 2021-06-16 07:37:00
  • ព័ត៌មាន

ធនាគារ ហុង លីអុង នាំយកអំណោយជាបរិក្ខាពេទ្យចាំបាច់ជាច្រើន ដល់ក្រសួងសុខាភិបាល

  • 2021-06-16 07:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ហុង លីអុង នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ បាននាំយកអំណោយជាសម្ភារពេទ្យចាំបាច់មួយចំនួនទៅប្រគល់ជូនលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តំណាង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដើម្បីចូលរួមសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ ១៩។

ការប្រគល់អំណោយនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការក្រសួងសុខាភិបាលតែម្តង ក្រោមការសម្របសម្រួលរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈ លោក សាឡា អេអ៊ីសា។

សម្ភារបរិក្ខាពេទ្យ ដែលធនាគារ ហុង លីអុង បានប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នោះ រួមមាន ឧបករណ៍វាស់សម្ពាធឈាម និងឧបករណ៍វាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម សរុប ២៦៣ គ្រឿង ដែលនឹងត្រូវប្រើប្រាស់ក្នុងការងារចាក់វ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ ១៩ ដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។

ធនាគារ ហុង លីអុង សង្ឃឹមថាអំណោយសប្បុរសនេះ នឹងចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជាសំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដិទៅដោយជោគជ័យ៕

មតិយោបល់