• 2021-07-07 08:49:29
  • ព័ត៌មាន

ថៃ បើកកោះភូកេតមិនទាន់បានប៉ុន្មានថ្ងៃផង ទទួលបានភ្ញៀវទេសចរមានវិជ្ជមានវីរុសកូវីដ-១៩

  • 2021-07-07 08:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Narong Woonciew អភិបាលខេត្តភូកេត ប្រទេសថៃ បានឱ្យដឹងនៅថ្ងៃពុធ ទី៧ ខែកក្កដា ឆ្នាំ២០២១នេះថា បុរសម្នាក់មកពីប្រទេសអារ៉ាប់រួមដែលបានមកដល់កោះភូកេត នៅក្នុងក្រុមទេសចរណ៍មួយ កាលពីថ្ងៃអង្គារម្សិលមិញ ត្រូវបានគេរកឃើញថាបានឆ្លងមេរោគ កូវីដ-១៩។

បុរសរូបនោះ គឺជាអ្នកទេសចរដំបូងគេដែលរកឃើញវីរុសនេះ ចាប់តាំងពីខេត្តភូកេតបានបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ក្រោមគម្រោងកោះភូកេត Sandbox ។ ការិយាល័យសុខាភិបាលខេត្ដបានរាយការណ៍ថា សំណាកត្រូវបានធ្វើលើភ្ញៀវទេសចរពេលមកដល់ព្រលានយន្តហោះអន្តរជាតិភូកេត កាលពីថ្ងៃអង្គារ ពោលគឺនៅមុនពេលភ្ញៀវបានទៅសណ្ឋាគារ។

មន្ត្រីសុខាភិបាលបានជូនដំណឹងទៅអ្នកគ្រប់គ្រងសណ្ឋាគារភ្លាមៗដើម្បីនាំភ្ញៀវទេសចរទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ អ្នកទេសចរផ្សេងទៀតនៅក្នុងក្រុមតែមួយត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់