• 2021-07-20 03:35:40
  • ព័ត៌មាន

ថៃ សម្រេចយកសាលារៀន ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃកើនដល់ជាង ១មុឺននាក់

  • 2021-07-20 03:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ បានបញ្ជាឱ្យសាលារៀននៅទូទាំងប្រទេសដែលនៅទំនេរ កែប្រែទៅជាមន្ទីរពេទ្យដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈចំនួននៃការឆ្លងថ្មី នៅតែបន្តកើនឡើង។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃ អង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

មន្រ្តីផ្នែកអប់រំ បានស្នើសុំយកអគារសិក្សាដែលនៅទំនេរ ផ្លាស់ប្តូរទៅជាមន្ទីរពេទ្យនៅតាមមូលដ្ឋាន។ វិធានការនេះត្រូវបានធ្វើឡើងដើម្បីបង្កើនចំនួនកន្លែងព្យាបាលសម្រាប់អ្នកជំងឺ កូវីដ១៩ ជាពិសេសចាប់តាំងពីមន្ទីរពេទ្យកំពុងពេញជាបណ្តើរៗ ដោយសារការកើនឡើងនៃការឆ្លងថ្មីៗ។

មន្ទីរពេទ្យដែលមានស្រាប់ សម្រាប់ទទួលយកអ្នកជំងឺ ដែលមានរោគសញ្ញាស្រាលៗ ក៏កំពុងតែជិតពេញដូចគ្នា។ ប្រទេសថៃកំពុងទប់ទល់នឹងរលកឆ្លងដ៏អាក្រក់បំផុត ដោយករណីឆ្លងប្រចាំថ្ងៃកើនលើស ១មុឺននាក់៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់