• 2021-07-30 02:34:12
  • ព័ត៌មាន

អ្នកជំងឺម្នាក់ផ្ដាំផ្ញើទាំងទឹកភ្នែក៖ «សូមបងប្អូនកាពាឱ្យមែនទែន ហត់ណាស់បងប្អូនអើយ សូមកុំមើលស្រាលជំងឺនេះឱ្យសោះ»

  • 2021-07-30 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពជំងឺកូវីដហាក់នៅបន្តកើតមានឡើងយ៉ាងសន្ធាប់ពីមួយតំបន់ទៅមួយតំបន់ នៅក្នុងប្រទេសកម្ពុជា ខណៈអ្នកស្លាប់ដោយសារមេរោគដ៏កាចសាហាវនេះ នៅតែកើនឡើងដដែល។ ថ្មីៗនេះមាន គណនីហ្វេសប៊ុកមួយឈ្មោះយ៉ុង ឈុន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានសរសេរសារបង្ហោះទាំងទឹកភ្នែក ហាក់ភ័យខ្លាចរៀបរាប់អំពីស្ថានភាព នៃអាការជំងឺកូវីដរបស់ខ្លួន និងបានផ្ដាំផ្ញើរដល់ពលរដ្ឋទាំងអស់កុំមើលស្រាលជំងឺកូវីដ១៩នេះឲ្យសោះ។

ខ្លឹមសាររបស់គណនីហ្វេសប៊ុកឈ្មោះ យ៉ុង ឈុន បានឲ្យដឹងថា៖ «ខ្ញុំផុសនេះអត់ខ្លាចបងប្អូនរើសអើងខ្ញុំទេ ខ្ញុំគ្រាន់តែចង់ឱ្យបងប្អូនកាពាឱ្យមែនទែនហត់ណាស់បងប្អូនអើយសូមកុំមើលស្រាលជំងឺនេះឱ្យសោះ»។ ក្រោយការបង្ហោះនេះ មានមហាជនជាច្រើនដែលបានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការចែករំលែកជាច្រើនពាន់នាក់ និងបានខមិនលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យ៉ុង ឈុន យ៉ាងច្រើនផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមទិន្នន័យសម្រាប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៦៥នាក់បន្ថែមទៀតសម្រាប់ទិន្នន័យថ្មី ក្នុងនោះ រកឃើញ៖

អ្នកឆ្លងក្នុងសហគមន៍ ៤៣៧ នាក់

អ្នកដំណើរពីបរទេស ៣២៨ នាក់

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន១១នាក់

ចំនួនអ្នកជាសះស្បើយ មានចំនួន៦៩៤នាក់៕

អត្ថបទដោយ ៖ Su In

មតិយោបល់