- 2021-07-30 05:58:50
- ព័ត៌មាន
តោះ! មកដឹងអំពីរឿងរ៉ាវដ៏ជក់ចិត្តនៃសាវតារបស់ខេត្តកំពង់ធំ និងអត្ថន័យនិមិត្តសញ្ញាថ្មីរបស់ខេត្តនេះទាំងអស់គ្នា
- 2021-07-30 05:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកដឹងអំពីរឿងរ៉ាវដ៏ជក់ចិត្តនៃសាវតារបស់ខេត្តកំពង់ធំ និងអត្ថន័យនិមិត្តសញ្ញាថ្មីរបស់ខេត្តនេះទាំងអស់គ្នា
ចន្លោះមិនឃើញ
ខេត្តកំពង់ធំ ជាខេត្តមួយនៃ ប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងកំពង់ធំ ដែលជាទីក្រុងមួយ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំង ស្ទឹងសែន ។ ស្ទឹងសែន ជាស្ទឹងមួយដែល ហូរកាត់ខេត្តកំពង់ធំ មានប្រភពមកពីទីខ្ពង់រាបខេត្តព្រះវិហារ។
វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាជន រស់នៅតំបន់នោះ ដូចជា ផ្តល់ទឹកសម្រាប់ធ្វើកសិកម្ម ដំនាំស្រូវ ដំនាំចំការ ទាំងប្រាំងនិងវស្សា ផ្តល់ត្រីសម្រាប់បំពេញនូវតម្រូវការម្ហូបអាហារប្រចាំថ្ងៃ ជាផ្លូវគមនាគមន៍ ផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាកន្លែងទេសចរណ៍ និង ផ្តល់នូវគ្រប់តម្រូវការផ្សេងៗយ៉ាងសំខាន់បំផុតសម្រាប់ខេត្តកំពង់ធំ ។ កំពង់ធំ ជារាជធានីមួយដែលមានអំណាចលើសគេ នៅភាគអាស៊ីអាគ្នេយ៍ ដែលមានប្រាសាទសំបូរព្រៃគុក ដែលជាមជ្ឈមណ្ឌលសាសនាដ៏ល្បីល្បាញនៅសម័យចេនឡា និងជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ពិភពលោក។
កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា កាលពីបុរាណកាលមកចាស់ៗជំនាន់មុន លោកតែងតែនាំគ្នាហៅខេត្តកំពង់ធំនេះថា កំពង់ពស់ធំៗ ការហៅឈ្មោះកំពង់ពស់ធំនេះក៏ដោយសារកាលពីយូរអង្វែងឆ្នាំមកហើយនោះនៅមាត់កំពង់ស្ទឹងសែន ស្ថិតនៅក្បែរនឹងមាត់ធម្មជាតិដ៏ធំមួយជាប់នឹងបរិវេណវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំបច្ចុប្បន្ននេះ មានរូងសត្វពស់ដ៏ធំមួយមានពស់គូរស់នៅ ហើយនៅរៀងរាល់ថ្ងៃសិល្ប៍ ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នោះពួកលោកតែងតែបានឃើញសត្វពស់ដ៏ធំនោះបង្ហាញខ្លួន ឲ្យពួកគាត់បានឃើញ ចំណែកសត្វពស់នោះ បើយោងទៅតាមអបិយជំនឿហាក់ដូចជា មានបារមីតាមគ្រប់គ្រង និងថែរក្សាអញ្ចឹង ដោយសារតែពស់នោះ គឺមិនដែលធ្វើបាបដល់ប្រជាពលរដ្ឋឡើយ ។
លុះដល់តំណាក់កាលដ៏យូរអង្វែងក្រោយៗមក ប្រជាពលរដ្ឋមិនដែលបានឃើញសត្វពស់មួយគូនោះបង្ហាញខ្លួនទៀតទេ ហើយក៏គ្មានអ្នកណាបានដឹងថា សត្វពស់នោះវាចេញពីទីនេះ ហើយទៅរស់នៅឯណានោះដែរ ស្រាប់តែបាត់ខ្លួនពីកន្លែងនោះ ទៅដោយស្ងាត់ស្ងៀមតែម្តង ដោយហេតុផលនេះហើយចាប់តាំងពីពេលនោះមកប្រជាពលរដ្ឋនាំគ្នាហៅទីកន្លែងនោះថា កំពង់ពស់ធំៗ ក្រោយៗមកទៀត នៅត្រឹមតែហៅថា កំពង់ធំៗទៅវិញ ។ រហូតដល់សម័យកាលបារាំងចូលមកកាន់កាប់ទឹកដីខ្មែរ ពួកគេបានបែងចែកទឹកដីខ្មែរ ដែលបានដាក់ឈ្មោះថា ខេត្តកំពង់ធំឲ្យសមស្របទៅនឹងការហៅរបស់ប្រជាពលរដ្ឋចាប់តាំងពីពេលនោះរហូតមក ។
រីឯនិមិត្តសញ្ញារបស់ខេត្តកំពង់ធំវិញ កាលពីពេលថ្មីៗនេះ ត្រូវបានកសាងឡើងជាថ្មីនិងបានដាក់បង្ហាញជាសាធារណ និមិត្តសញ្ញានេះសង់ឡើងពីថ្មភក់មួយដុំ កំពស់បួនម៉ែត្រ តម្កល់លើជើងទម្រថ្មភក់មួយដុំដែលមានឆ្លាក់ក្បាច់គំនូរចម្លាក់រាក់បង្ហាញពីសមិទិ្ធផលថ្មីលើទឹកដីខេត្តកំពង់ធំ នាសម័យតេជោសន្តិភាព នៅលើទីតាំងសួនសម្តេចតេជោ ហ៊ុន សែន នាមាត់ស្ទឹងសែន ។
នៅក្នុងនិមិត្តសញ្ញានេះរួមមាន៖
-ប្រាសាទយាយព័ន្ធ៖ តំណាងឱ្យភាពរុងរឿងនៃស្ថាបត្យកម្មខ្មែរនាសតវត្សទី៧ដែលមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុក នាទឹកដីខេត្តកំពង់ធំ និងតំណាងឱ្យជំនឿរបស់ខ្មែរបុរាណក្នុងការគោរពព្រហ្មញ្ញសាសនា
-រូបបដិមាតោ៖ តំណាងឱ្យភាពអស្ចារ្យនៃសិល្ប:ខ្មែរនាចុងសម័យចេនឡាក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំណាងឱ្យអំណាច អានុភាពខ្លាំងក្លា
-រូបដំរីជាន់ខ្លា៖ តំណាងឱ្យរូបសំណាកដែលមាននៅខេត្តកំពង់ធំ តាំងពីអំឡុងសតវត្សទី៦០ ហើយឆ្លុះបញ្ចាំងពីតថភាពធនធានធម្មជាតិនៃខេត្តកំពង់ធំ
-កួរស្រូវ៖ តំណាងឱ្យភាពសម្បូរសប្បាយ និងភាព រុងរឿងនៃវិស័យកសិកម្ម ពិសេសគឺភោគផលនៃដំណាំស្រូវ
-ដើមឈើ៖ តំណាងឱ្យភាពរីកចម្រើនលើវិស័យកសិឧស្សាហកម្ម ដែលខេត្តកំពង់ធំសំបូរដោយដីមានជីជាតិ អំណោយផលដល់ដំណាំកសិកម្មនិងកសិឧស្សាហកម្ម ៕