• 2021-08-03 05:14:23
  • ព័ត៌មាន

វេជ្ជបណ្ឌិតខ្មែរមួយរូប បង្ហាញសួតអ្នកជំងឺកូវីដម្នាក់ ទោះចាក់វ៉ាក់សាំងរួចហើយ នៅតែឆ្លងឱ្យតែធ្វេសប្រហែស

  • 2021-08-03 05:14:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកវេជ្ជបណ្ឌិតម្នាក់ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកឈ្មោះ Dr. Kea Sokleng Emergency Medicine Specialist នៅថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១នេះ អំពីរូបភាពនៃស្ថានភាពសួតអ្នកជំងឺកូវីត 2នាក់ប្តីនិងប្រពន្ធ ដែលបានឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ ដែលបង្ហាញឱ្យកាន់តែច្បាស់ថា ជំងឺកូវីដ១៩ ពិតជាកាចសាហហាវនិងគួរឱ្យយើងមានការប្រុងប្រយ័ត្នថែរក្សាសុខភាពឱ្យបានខ្ពស់បំផុត។

លើសពីនេះ លោកវេជ្ជបណ្ឌិតខាងលើ បានបង្ហាញអំពីរូបភាពនៃស្ថានភាពអ្នកជំងឺម្នាក់ទៀត ដែលបានចាក់វ៉ាក់សាំង រួចហេីយកាលពីមួយខែមុន ក៏នៅតែឆ្លងកូវីតបានដដែល ហេីយកំរិតធ្ងន់ធ្ងរថែមទៀតផង។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា វ៉ាក់សាំង មិនអាចការពារពីវីរុសកូវីដបាន១០០%ទេ។

ទាក់ទិននឹងបញ្ហានេះដែរ វេជ្ជបណ្ឌិតខាងលើបានឱ្យដឹងថា លោកបានជួបអ្នកកេីតកូវីតកំរិតធ្ងន់ក្រោយចាក់វ៉ាក់សាំងក៏ច្រេីននាក់ដែរ ដូចនេះលោកថា វ៉ាក់សាំងមិនអាចជួយបាន100%នោះទេ គ្មានអ្វីល្អជាង 3កុំ 3ការពារ នោះទេ៕

ប្រភព ៖ Dr. Kea Sokleng, Emergency Medicine Specialist

អត្ថបទ ៖ សង្ហា

មតិយោបល់