• 2021-08-03 04:47:05
  • ព័ត៌មាន

ប្រាសាទគុកជើង ដែល​មាន​ចម្លាក់​ព្រះពុទ្ធ​រូប​ទ្រង់​ឈរ​ក្នុង​កាយវិការ​អភយមុទ្រា ទទួលការ សម្អាតកាប់​ឆ្ការ​

  • 2021-08-03 04:47:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និង​វិចិត្រ​សិល្ប:​ខេត្តកំពង់ធំ បានចុះកាត់កូនឈើ និងសម្អាត​ល្បាស់​នៅប្រាសាទគុកជើង (ត្នោតជុំខាងជើង) នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ ប្រាសាទ​នេះចម្ងាយប្រមាណ ៣០គ.ម.ពី ទីរួមខេត្តកំពង់ធំ ដើម​ឡើយ​សង់​នៅ​សតវត្ស​ទី​៧ ដោយ​សារ​វត្ត​មាន​ផ្ដែរ​រចនា​បថ​សំបូរ​ព្រៃគុក ក៏​ដូច​ជា​ចម្លាក់​រូប​​ហង្ស​នៅ​លើ​ក្បាល​ជញ្ជាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ប្រទេស​កម្ពុជា ប្រាសាទ​បុរាណ​ធ្វើ​អំពី​ឥដ្ឋ​ដែល​មាន​ចម្លាក់​ព្រះពុទ្ធ​រូប​ទ្រង់​ឈរ​ក្នុង​កាយវិការ​អភយមុទ្រា​នេះ​មាន​តែមួយគត់។ បើ​តាម​ប្រភព​ពី​ទំព័រ​ Culture & Art នៅ​លើ​ជញ្ជាំង​ឥដ្ឋ ​សិល្បករ​ឆ្លាក់​រូប​ព្រះពុទ្ធ​ចំនួន​ប្រាំ គឺ​ខាង​លិច​១ ខាង​ជើង​១ ខាង​ត្បូង​១ និង​ខាងកើត​២ (នៅ​ខាង​កើត​ឆ្លាក់​រូប​តូច​ជាង​ទិស​ផ្សេង​ៗ តែ​ឆ្លាក់​ចំនួនពីរ​នៅ​អម​សង​ខាង​ទ្វារ​ចូល​ប្រាសាទ​)​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លាក់​ព្រះពុទ្ធរូប​ទាំងអស់​សុទ្ធ​សឹង​មាន​កាយវិការ​អភយមុទ្រា​ ដោយ​សារ​យើង​ឃើញ​ព្រះហស្ត​ឆ្វេង​ដាក់​ទម្លាក់​ចុះ​ក្រោម និង​ព្រះហស្ត​ស្ដាំ ដាក់​ លា​ត្រង់​មក​ខាង​មុខ​ត្រឹម​ដើម​ទ្រូង ហើយ​ជា​ទូទៅ​កាយវិការ​របៀប​នេះ​ច្រើន​តែ​ឃើញ​ដាក់​ព្រះហស្ត​នៅ​ខាង មិន​សូវ​មាន ដាក់​របៀប​នេះ​ទេ។ អភយមុទ្រា មាន​ន័យ​ថា "កាយវិការ​គ្មាន​ភាព​ភ័យ​ខ្លាច" ហើយ​ជា​កាយវិការ​នៃ​ការ​ធានា​ និង​សុវត្ថិភាព​ បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ព្រះពុទ្ធ​អង្គ​ចំពោះ ​សត្វ​លោក​របស់​ទ្រង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គុក​ជើង ជា​ប្រាសាទ​សាង​សង់​ឡើង​អំពី​ឥដ្ឋ បែរ​មុខ​ទៅ​ទិស​ខាង​កើត មាន​ក​សិន្ធុ​ទឹក​ព័ទ្ធ​ជុំវិញ នៅដើម​ស.វ.ទី​៧​ ទំនង​រជ្ជកាល​ព្រះ​បាទ ឦសាន វរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា និកាយ​ព្រះ​ឥសូរ ​(នៅ​ខាង​មុខ​ប្រាសាទ​មាន​ចម្លាក់​គោនន្ទិ​ធ្វើ​អំពី​ថ្ម) ប៉ុន្តែ​ចម្លាក់​ ព្រះពុទ្ធ​រូប​​ក្នុង​លទ្ធិព្រះពុទ្ធសាសនា​ថេរវាទ​នេះ​ពុំ​មែន​សាង​ជំនាន់​ជាមួយ​ប្រាសាទ​ទេ ​ពោល គឺ​គេ​សាង​បន្ថែម​នៅ​ពេល​ក្រោយ​ក្នុង​ស.វ.ទី១៤ រជ្ជកាល​ព្រះ​បាទ​ស្រី​ស្រិន្ទ​ជ័យវរ្ម័ន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ដូច្នេះ​មក​ពី​មាន​សិលាចារឹក​មួយ​ចារឹក​នៅ​លើ​មេ​ទ្វារ​ប្រាសាទ​ដែល​បង្ហាញ​ថា ​ព្រះ​រាជ​គ្រូ​ស្រី​ស្រិន្ទ​ជ័យវរ្ម័ន​មក​ថ្វាយ​បង្គំ​ព្រះពុទ្ធ​រូប​គង់​នៅ​លើ​ផ្កាឈូក​ ពោល​គឺ​ព្រះពុទ្ធរូប​ដែល​ឆ្លាក់​ជាប់​ជញ្ជាំង​ប្រាសាទ​នេះ​ឯង។ ប៉ុន្តែ​ទម្រ​ផ្កាឈូក​ក្រោម​ព្រះ​បាទ​ព្រះពុទ្ធ ​បាន​បាក់​បែក​មើល​ស្ទើរ​លែង​យល់​ទៅ​ហើយ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កែសម្រួល៖ សៀនហួរ

មតិយោបល់