• 2021-08-06 02:38:43
  • ព័ត៌មាន

សង្រ្គាមសាសនាដ៏ធំក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលនាំឲ្យមានការបំផ្លាញព្រះពុទ្ធបដិមាតាមប្រាសាទនានា

  • 2021-08-06 02:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងសម័យអង្គរ ក្រោយពីព្រះបាទជយវរ្ម័នទី៨ចូលទិវង្គតទៅ ស្ថានភាពកម្វុជទេឝធ្លាក់ចុះបន្តិចៗម្ដង ដែលបណ្ដាលមកពី ជំលោះសាសនា ការបែកបាក់ផ្ទៃក្នុង ការគំរាមកំហែងពីប្រទេសជិតខាងរួមមាន ម៉ុងហ្គោល លាវ សៀម ជាដើម។ ដោយហេតុនេះ ចុងអង្គរគឺជាសម័យកាលមួយនៃការធ្លាក់ចុះនៃមហាអំណាចខ្មែរ ចាប់ផ្ដើមក្នុងរាជ្យព្រះបាទស្រីសុរិយោពណ៌ទី២ (ពញាយ៉ាត) ចុះរហូតមក។

ដូចដែលយើង បានឃើញស្រាប់ហើយនៅសតវត្សទី១៣ ​និង១៤ ប្រទេសខ្មែរយើងជួបប្រទះនូវសង្គ្រាមសាសនា ប្រល័យជីវិតឯង គ្មានពេលទំនេរ ។ គេឃើញថាសង្គ្រាមនេះយកសាសនាជាសំបកក្រៅ តែតាមការពិតជាសង្គ្រាមដណ្ដើមអំណាចគ្នាហើយយកក្រុមវណ្ណៈ និងសាសនាមកធ្វើជាឈ្នាន់​ ដោយពួកគេបញ្ចុះបញ្ចូលអោយប្រជារាស្ត្រ​ទៅស្លាប់ដើម្បីអំណាចនិងបក្សពួកគេ។

ចម្បាំង​ខ្មែរ និង​ខ្មែរ​បានចេញ​មុខ​ពេញទី​ក្នុង​ឆ្នាំង​១២៤៣ ក្នុង​រាជ​ព្រះបាទ​ជ័យ​វ​រ្ម័​ន្ត​ទី​៨ ដែល​កាន់​ព្រហ្មញ្ញសាសនា ដែល​នោះ​គឺជា​ចម្បាំង​សាសនា ដ៏​សាហាវ​ឥត​ប្រមាណ ធ្វើ​ឲ្យ​ខ្ទេចខ្ទី​អស់ ហើយ​ព្រះអង្គ ត្រូវ​ឧត្ដមសេនីយ៍ កាន់​ព្រះពុទ្ធសាសនា​ថេរវាទ សម្លាប់​នៅ​ឆ្នាំ​១២៩៥​។ ឧត្ដមសេនីយ៍ នេះ​បាន​ឡើងជា​ស្ដេច​មាន​ព្រះនាម​ថា ស្រី​ឥ​ន្ត្រា​វ​រ័​ណ បាន​រយៈពេល​១២​ឆ្នាំ​ក្សត្រ​នេះ​ត្រូវគេ​សម្លាប់​វិញ​។ ស្ដេច​ស្រី​ឥ​ន្ត្រា​ជ័យ​វ​រ្ម័​ន្ត បាន​ឡើង​សោយរាជ​នៅ​ឆ្នាំ​១៣០៧ ហើយ​បន្ទាប់មក​គឺ​ស្ដេច​ជ័យ​វ​រ្ម័​ន្ត​ទី​៩​។ ក្សត្រ​ពី​ចុងក្រោយ​នេះ​កាន់​ព្រហ្មញ្ញសាសនា​ដូចគ្នា​។​

​ក្រោយមក​ចម្បាំង​សាសនា​នៅ​ស្រុក​ខ្មែរ បាន​ចប់​នៅ​ឆ្នាំ​១៣៣៦​។ មហា​បដិវត្តន៍​ព្រះពុទ្ធសាសនា​បានកើត​ឡើង ពេញ​នគរ​ខ្មែរ​ទាំងមូល​។ ពួក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ បាន​ជោកជ័យ​ទាំងអស់​។ ព្រះមហាក្សត្រ​ជ័យវរ្ម័ន​ទី​៩ ត្រូវបាន​គេ​ធ្វើឃាត ព្រមទាំង​គ្រួសារ​ជិត​ឆ្ងាយ អ្នក​សម្ព័ន្ធមិត្ត អ្នកបម្រើ ត្រូវគេ​សម្លាប់​គ្មាន​សល់​។

ព្រោះតែ​ចម្បាំង​ខ្មែរ​និង​ខ្មែរ ចម្បាំង​មកពី​សាសនា​អស់​៩៣​ឆ្នាំ រវាង​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ​, អ្នក​កាន់​ព្រហ្មញ្ញសាសនា និង​អ្នក​កាន់​ព្រះពុទ្ធសាសនា​មហាយាន​។ ហើយ​ការបែកបាក់​អង្គរ​នេះ មិនមែន​មកពី​មាន​ទឹកជំនន់ ដូច​លោក​សើ​ដែ​ស សរសេរ​កាលពី​ឆ្នាំ​១៩៤៧​នោះទេ​៕ ​

ដកស្រង់​ពី​សៀវភៅ​៖( ដើម្បី​ស្គាល់​អង្គរ​, របស់លោក​សាស្ត្រាចារ្យ ថាច់ ត្វា​ន់​)

មតិយោបល់