/6111dc7718aa6_1628560500_medium.png)
- 2021-08-10 02:05:14
- ព័ត៌មាន
កុំចេះតែផ្អើលតាមគ្នា! មកដឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចេញពីសារធាតុម្យ៉ាង អ្នកនិយមទៅលេងភ្នំចំបាប់មិនបានដឹង
- 2021-08-10 02:05:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំចេះតែផ្អើលតាមគ្នា! មកដឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចេញពីសារធាតុម្យ៉ាង អ្នកនិយមទៅលេងភ្នំចំបាប់មិនបានដឹង
ចន្លោះមិនឃើញ
ប្រិយមិត្តដែលចូលចិត្តទៅលេង នៅអតីតរណ្ដៅរំសេវនៅ ភ្នំចំបាប់ ឬ ភ្នំបាប់ និងរណ្ដៅរំសេវនៅភ្នំផ្សេងៗទៀត គប្បីស្វែងយល់ពីជាតិកំបោរ និងជាពិសេសសារធាតុម្យ៉ាងដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ បន្ទាប់ពីការបំផ្ទុះថ្មភ្នំ តែងតែបន្សល់នូវសារធាតុម្យ៉ាង ហៅថា តេអុិនតេ (TNT) ។
យោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Keo Rattana បានធ្វើការដកស្រង់ចេញពីរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា TNT គឺជាការលាយបញ្ចូល កាបូន(C) អុីដ្រូហ្សែន(H) នីត្រូសែន(N) និងអុកស៊ីហ្សែន(O)។ បច្ចុប្បន្នការប្រើគ្រាប់បែកបំផ្ទុះយកថ្មភ្នំ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ហើយគ្រាប់បែកទាំងនោះផ្ទុកទៅដោយសាធាតុ TNT។ ក្រោយពីបំផ្ទុះយកថ្ម ឬរ៉ែជាទូទៅការដ្ឋានទាំងនោះបន្សល់នូវណ្ដៅជ្រៅៗ ដែលមិនមានចរន្តហូរចេញចូល ហើយទឹកដែលដក់ក្នុងរណ្ដៅទាំងនោះ គឺពោពេញទៅដោយសារធាតុគីមីជាច្រើន រួមទាំង TNT ផងដែរ។
ការប៉ះពាល់រ៉ាំរ៉ៃជាមួយសារធាតុ តេអុិនតេ (TNT) អាចធ្វើឱ្យខូចថ្លើម និងតម្រងនោម។ ជាមួយនឹងការប៉ះពាល់ម្តងហើយម្តងទៀត អាចបណ្តាលឱ្យចំនួនកោសិកាឈាមចុះទាប (ភាពស្លេកស្លាំង) និងការខូចខាតប្រព័ន្ធសរសៃប្រសាទ។ រោគសញ្ញាផ្សេងទៀតពីការប៉ះពាល់រយៈពេលវែងរួមមាន ឈឺក្បាល ងងុយដេក ឈឺទ្រូង និងពិបាកដកដង្ហើម។ ហូរទឹកមាត់ ដង្ហើមខ្លី ក្អក និងហើមសួតក៏ត្រូវបានគេរាយការណ៍ផងដែរ។ ការប៉ះពាល់កម្រិតខ្ពស់ អាចរំខានដល់សមត្ថភាពឈាមក្នុងការដឹកអុកស៊ីសែនបណ្តាលឱ្យឈឺក្បាល អស់កម្លាំង វិលមុខ និងមានពណ៌ខៀវចំពោះស្បែកនិងបបូរមាត់៕
ប្រភព ៖ គណនីហ្វេសប៊ុក Keo Rattana