- 2021-08-31 09:47:13
- ព័ត៌មាន
មកស្គាល់គ្រឿងអលង្ការនៅសម័យអង្គរដ៏រុងរឿង ៥ប្រភេទ បុព្វបុរសខ្មែររចនាឡើងយ៉ាងល្អឯក
- 2021-08-31 09:47:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់គ្រឿងអលង្ការនៅសម័យអង្គរដ៏រុងរឿង ៥ប្រភេទ បុព្វបុរសខ្មែររចនាឡើងយ៉ាងល្អឯក
ចន្លោះមិនឃើញ
បុព្វបុរសខ្មែរនាសម័យកាលអង្គរដ៏រុងរឿង បានរចនាឡើងនូវគ្រឿងអលង្ការសម្រាប់រាជវង្សានុវង្សដើម្បីពាក់លម្អលើរាងកាយបង្កើនសោភ័ណភាពមួយកម្រិតទៀត តំណរបន្សល់ទុកតាំងពីបុរាណកាលរហូត ដល់ពេលបច្ចុប្បន្ននេះ។ ផ្អែកតាមការសិក្សាស្រាវជ្រាវដោយក្រុមបុរាណវិទ្យាបានឲ្យដឹងថា នៅក្នុងសម័យអង្គរ «ព្រះរាជវាំងខ្មែរនាសម័យនោះ គេប្រើមាស ប្រាក់ ប្លាទីន លង្ហិន សំរឹទ្ធិ អង្កាំ ត្បូងជាដើមមកច្នៃជាអលង្កាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្របំផុត ក្នុងចុងសតវត្សរ៍ទី១៣» ។
ជាមោទកភាពមួយសម្រាប់ប្រជាជាតិខ្មែរ បានកើតលើទឹកដីដែនសុវណ្ណភូមិ ដែលជាភូមិមាសប្រាក់ និងជាទឹកដីនៃជង្រុកវប្បធម៌ដ៏ចំណាស់នៅអាស៊ីអាគ្នេយ៍។ ជាភ័ព្វវាសនាកូនខ្មែរ មានដូនតាពូកែច្នៃ ប្រឌិត និងប្រាជ្ញាវៀងវៃទាំងការរស់នៅ សិល្បៈតុបតែងកាយ និងរបស់ប្រើប្រាស់ផ្សេងៗ។
ខាងក្រោមនេះជា គ្រឿងអលង្កាបុរាណមួយចំនួនដែលមានក្បាច់រចនាមើលទៅតូចៗ ឆ្មាៗ ដែលអាចបង្ហាញឲ្យដឹងថាបានធ្វើឡើងដោយការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត ទើបល្អក្រៃយ៉ាងនេះ៖
១. មកុដ
២. សង្វារ
៣. កងកន់ (ស្នាប់ដើមដៃ)
៤. កណ្ឌល (ទំហូឬកាវ)
៥. ក្រវ៉ាត់ទ្រូង