• 2021-09-07 03:24:02
  • ព័ត៌មាន

ចម្លាក់ពីពុទ្ធប្រវត្តិទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន បង្ហាញយ៉ាងអស្ចារ្យជាប់ជញ្ជាំងភ្នំមួយកន្លែងនៅកម្ពុជា

  • 2021-09-07 03:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្លាប់ដាប់ឆ្លាក់ជាប់ផ្ទាំងថ្ម នៅលើជញ្ជាំងភ្នំសំពៅ ក្នុងទឹកដីខេត្តបាត់ដំបង កំពុងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកភ្ញៀវទេសចរ មិនអាចមើលមិនរំលង តែងលើកដៃប្រណព្វ សំពះបួងសួងសុំសេចក្ដីសុខសេចក្ដីសប្បាយ ។ ចម្លាក់ដែលបង្ហាញខ្លនយ៉ាងច្បាស់នោះ គឺជាចម្លាក់ព្រះពុទ្ធអង្គ ពីពុទ្ធប្រវត្តិ ចាប់ពីទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន ។

ចម្លាក់ធំជាងគេនៅចំកណ្ដាល គឺបង្ហាញពីព្រះពុទ្ធទ្រង់ត្រាស់ដឹង និងចម្លាក់នៅខាងស្ដាំដៃ បង្ហាញពីទ្រង់ប្រសូត្រ ខាងឆ្វេងដៃទ្រង់ចូលនិព្វាន ។ ចម្លាក់ពុទ្ធបដិមាដ៏អស្ចារ្យនេះ បង្ហាញឱ្យឃើញពីការគោរពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានប្រជាពលរដ្ឋជាពុទ្ធសាសនិកជនគោរពប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួន ។

គួរឱ្យដឹងដែរថា ភ្នំសំពៅ​ជា​រមណីដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ៥៧ (អតីត​ផ្លូវជាតិ​លេខ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ​១០០ម៉ែត្រ ចំងាយ​១២គីឡូម៉ែត្រ​ពី​​ក្រុងបាត់ដំបង ៕

រូបភាព៖ ព្រះអង្គ មេត្តា

មតិយោបល់