• 2021-09-07 03:40:26
  • ព័ត៌មាន

Date ពួកម៉ាកឱ្យហើយទៅ! មកមើលផ្លូវជិះកង់នៅតំបន់អង្គរ មានស្ពានពុះជ្រែកកាត់ព្រៃព្រឹក្សាយ៉ាងមនោរម្យ

  • 2021-09-07 03:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន ប្រភេទបេតុង ចំនួន ២ ខ្សែ នៅពីរកន្លែងផ្សេងគ្នា កំពុងត្រូវបានសាងសង់ស្ពានលើកំណាត់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមប្រភពព័ត៌មានពី ផេកអាជ្ញាធរជាតិអប្សរា Apsara National Authority។

អាជ្ញាធរជាតិអប្សរា បានកំពុងស្ថាបនាស្ពានផ្លូវកង់ ចំនួន ២ទីតាំង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ពានទី១ មានប្រវែង ២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប និងស្ពានទី២ មានប្រវែង២៥ម៉ែត្រ ស្ថិតក្នុង ភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។​ ដែលស្ពានទាំង២ នេះ គឺជាប្រភេទស្ពានបេតុង ដែលអាចឱ្យកង់ធ្វើដំណើរលើបាន និងសម្រួលដល់ការធ្វើដំណើរ​របស់បងប្អូនប្រជាពលរដ្ឋ​ និងសិស្សានុសិស្សជាដើម។

ដោយឡែក ក្រោយពីបញ្ចប់ការសាងសង់ ស្ពាននៅលើកំណាត់ផ្ឋូវកង់ទាំង២នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍​ រួមទាំងបានផ្តល់បទពិសោធន៍ថ្មីបន្ថែមទៀត ដល់អ្នកទស្សនា​ និងអ្នកនិយមមធ្យោបាយធ្វើដំណើរដោយកង់​ ៕

មតិយោបល់