• 2021-09-08 09:20:10
  • ព័ត៌មាន

ទីបំផុតស្គាល់មុខអ្នកផ្ដើមសាងសង់ព្រះពុទ្ធរូប លើជញ្ជាំងភ្នំសំពៅ និងមូលហេតុពិតសង់ជាង១០ឆ្នាំមិនទាន់ហើយ

  • 2021-09-08 09:20:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សួរស្ដីបងប្អូនទាំងអស់គ្នាចង់ដឹងទេថាអ្នកដែលកសាងព្រះពុទ្ធរូបនៅលើជញ្ជាំងភ្នំសំពៅនេះគឺជាអ្នកណាគេទេ? គឺជាលោកប៉ា​ និងអ្នកម៉ាក់របស់ខ្ញុំ គាត់ជាអ្នកកសាងព្រះពុទ្ធរូបទាំងអស់នេះគាត់គឺជាវីរៈបុរសដែលអង់អាចខ្លាហានហ៊ានលះបង់គ្រប់យ៉ាងដើម្បីបានកសាងព្រះអង្គនៅលើជញ្ជាំងភ្នំសំពៅនេះជិតបើគិតពីរយៈពេលកសាងរហូតមកដល់ឆ្នាំ២០២១នេះ បានរយៈពេលជាង10ឆ្នាំហើយ»។ នេះជាសំដីលើកឡើងរបស់គណនីហ្វេសប៊ុកឈ្មោះSiv Jing ដែលអះអាងថាត្រូវជាកូនរបស់ម្ចាស់ផ្ដួចផ្ដើមគំនិត សាងសង់ព្រះពុទ្ធរូបដ៏ធំនៅលើជញ្ជាំងភ្នំសំពៅ។

ប្រភពដដែលនេះបានបន្តថា ព្រះពុទ្ធរូបនៅលើជញ្ជាំងភ្នំសំពៅនេះ ពោលគឺសង់បានរយៈពេលជាង១០ឆ្នាំហើយ ដូច្នេះក្នុងការកសាងព្រះពុទ្ធនេះបានសម្រេចប្រមាណ ៨០% ទៅ៩០%ហើយ តែគួរឱ្យស្តាយអ្នកម្ដាយខ្ញុំបានលាចាកលោកហើយ នៅតែលោកប៉ាតែ ប៉ាគាត់ព្យាយាមកសាងរហូតដើម្បីឱ្យឆាប់រួចរាល់ដោយកម្លាំងសទ្ធារបស់ប៉ាតែម្នាក់គត ដូច្នេះហើយទើបការកសាងនេះអូសបន្លាយអស់រយៈពេលយូររហូតជាង១០ឆ្នាំយ៉ាងនេះ។

សូមជំរាបថា ចម្លាប់ដាប់ឆ្លាក់ជាប់ផ្ទាំងថ្ម នៅលើជញ្ជាំងភ្នំសំពៅ ក្នុងទឹកដីខេត្តបាត់ដំបង កំពុងទទួលបានការចាប់អារម្មណ៍ពីក្រសែភ្នែកភ្ញៀវទេសចរ មិនអាចមើលមិនរំលង តែងលើកដៃប្រណព្វ សំពះបួងសួងសុំសេចក្ដីសុខសេចក្ដីសប្បាយ ។ ចម្លាក់ដែលបង្ហាញខ្លនយ៉ាងច្បាស់នោះ គឺជាចម្លាក់ព្រះពុទ្ធអង្គ ពីពុទ្ធប្រវត្តិ ចាប់ពីទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន ។ ចម្លាក់ធំជាងគេនៅចំកណ្ដាល គឺបង្ហាញពីព្រះពុទ្ធទ្រង់ត្រាស់ដឹង និងចម្លាក់នៅខាងស្ដាំដៃ បង្ហាញពីទ្រង់ប្រសូត្រ ខាងឆ្វេងដៃទ្រង់ចូលនិព្វាន ។ ចម្លាក់ពុទ្ធបដិមាដ៏អស្ចារ្យនេះ បង្ហាញឱ្យឃើញពីការគោរពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានប្រជាពលរដ្ឋជាពុទ្ធសាសនិកជនគោរពប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួន ៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់