• 2021-09-14 09:10:00
  • ព័ត៌មាន

មេនូឡាយហ្វ៍ ចាប់ផ្តើមយុទ្ធនាការ «Fuel Up Fridays» ដើម្បីសុខុមាលភាពបុគ្គលិក និងផ្តល់ថ្ងៃឈប់សម្រាកបន្ថែម

  • 2021-09-14 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានប្រកាសចាប់ផ្តើមយុទ្ធនាការឈ្មោះថា «Fuel Up Fridays» ដែលជាគំនិតផ្តួចផ្តើមថ្មីមួយដើម្បីគាំទ្រផ្នែកសុខុមាលភាពបុគ្គលិករបស់ខ្លួននៅទូទាំងពិភពលោក។ ចាប់ពីថ្ងៃទី ១០ ខែកញ្ញា នេះតទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងកំណត់យកថ្ងៃសុក្រ នៃសប្តាហ៍ទី ២ ក្នុងខែនីមួយៗរហូតដល់ដំណាច់ឆ្នាំនេះក្នុងការបង្កើនសុខុមាលភាពបុគ្គលិកតាមរយៈការចែករំលែកចំណេះដឹងជាមួយក្រុមការងារនៅពេលព្រឹក និងឈប់សម្រាកពេលរសៀល ដើម្បីគាំទ្រទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។

លើសពីនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានអនុម័តផ្តល់ជូនថ្ងៃឈប់សម្រាក ៥ ថ្ងៃបន្ថែមដល់បុគ្គលិករបស់ខ្លួនជាង ៣៧ ០០០ នាក់នៅទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២២ ផងដែរ ដើម្បីជាការឆ្លើយតប និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបការងាររបស់បុគ្គលិកទាំងអស់ ក្នុងការជួយអតិថិជនក៏ដូចជាប្រជាជនទូទៅឲ្យធ្វើការសម្រេចចិត្តបានកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។

លោក Roy Gori អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល មានប្រសាសន៍ថា៖ «នៅពេលដែលយើងកំពុងឆ្លងកាត់ជំងឺរាតត្បាតជាសកល ក្រុមការងាររបស់យើងបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងបំពេញការងារឥតឈប់ឈរក្នុងការគាំទ្រអតិថិជន សហគមន៍ និងក្រុមការងារទៅវិញទៅមក»។

លោកបានបន្តថា៖ «មានកត្តាជាច្រើនដែលរួមចំណែកក្នុងសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់មនុស្សយើងម្នាក់ៗ ទើបនេះហើយជាមូលហេតុដែលយើងនឹងបន្តអនុវត្តវិធីសាស្រ្តរួមមួយ ដែលផ្តោតសំខាន់លើការជំរុញភាពច្នៃប្រឌិតតាមរយៈការចែករំលែកចំណេះដឹងជាក្រុម និងការបង្កើនសមត្ថភាពតាមរយៈការឈប់សម្រាកពីការងារ»។

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយគាំទ្រផ្នែកសុខុមាលភាពរបស់បុគ្គលិកនៅទូទាំងពិភពលោក លើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នា និងជំរុញឲ្យមានការចូលរួមជាមួយគ្នា។ ដើមឆ្នាំ ២០២១ នេះ ក្រុមហ៊ុន ក៏បានបើកដំណើរការកម្មវិធីមួយឈ្មោះថា «Elevate» ដែលជាកម្មវិធីប្រមូលផ្តុំដោយសកម្មភាព និងកម្មវិធីអបអរដល់ការរស់នៅប្រកបដោយសុខភាពល្អ ហើយព្រមទាំងកំណត់ថាជា «ថ្ងៃដើម្បីថ្លែងអំណរគុណ» លើកទី ២ ដល់បុគ្គលិកទូទាំងពិភពលោកផងដែរ៕ សម្រាប់ព័ត៌មានបន្ថែមពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ https://www.manulife.com.kh/km/products.html និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវការ «Manulife Cambodia» ឬ គេហទំព័រ www.manulife.com.kh

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល៖

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ថ្នាក់អន្តរជាតិដែលជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។

យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០២០ យើងមានបុគ្គលិកបម្រើការងាជាង ៣៧ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ១១៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣០ លាននាក់។ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២១ យើងមានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,៣ ទ្រីលានដុល្លារកាណាដា ឬ ១,១ ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។

គិតត្រឹមរយៈពេល ១២ ខែចុងក្រោយ យើងបានផ្ដល់សំណងជូនដល់អតិថិជនរបស់យើងដែលមានតម្លៃជាសាច់ប្រាក់ចំនួន ៣១,៣ ពាន់លានដុល្លារ។ យើងមានប្រតិបត្តិការធំៗនៅអាស៊ី កាណាដា និងសហរដ្ឋអាមេរិក ហើយយើងបានបម្រើអតិថិជនរបស់យើងអស់រយៈពេលច្រើនជាង ១៥៥ ឆ្នាំមកហើយ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។

សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ www.manulife.com៕

មតិយោបល់