• 2021-09-29 08:07:16
  • ព័ត៌មាន

ទាក់ទងភ្លាមៗលេខ១ខ្សែនេះ ករណីសង្ស័យគ្រូបង្រៀន ឬសិស្សនៅក្នុងសាលា ឆ្លងជំងឺកូវីដ១៩

  • 2021-09-29 08:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ទាំងសាធារណៈ និងឯកជនទាំងអស់ ត្រួវចូលរួមសហការ និងផ្តល់ព័ត៌មានដល់អនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ ក្នុងករណីមានគ្រូបង្រៀន បុគ្គលិក និស្សិត ឬសិស្សានុសិស្ស បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ ។

យោងលិខិតរបស់ក្រសួងអប់រំ ដែលចេញនៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២១ តបតាមកម្មវត្ថុ និងយោងខាងលើ ក្នុងករណីមានការសង្ស័យ លោកគ្រូឬអ្នកគ្រូ បុគ្គលិក និស្សិត ឬសិស្សានុសិស្ស ដែលបានមកសិក្សានៅក្នុងគ្រឹះស្ថានសិក្សាផ្ទាល់ និងបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ សូម ផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានដល់ក្រុមការងារជំនាញរបស់អនុគណៈកម្មការ ដើម្បីចុះធ្វើការវាយតម្លៃយកសំណាក និងកាត់ផ្តាច់ការចម្លងបន្តនៅក្នុងទីតាំង ក៏ដូចជាសហគមន៍ តាមរយៈព័ត៌មានដូចខាងក្រោម ៖

  • លោកវរសេនីយ៍ទោ សោម សេងហួរ ប្រធានក្រុមទំនាក់ទំនងសាធារណៈ

  • លេខទូរស័ព្ទ ៖ ០៩៧ ៦៩៥ ៣២ ២៥

  • Email ៖ senghour2222@gmail.com

មតិយោបល់