• 2021-09-29 08:43:51
  • ព័ត៌មាន

នឹកអនុស្សាវរីយ៍ចាស់ៗ! ប្រទេសណាខ្លះ នឹកចង់ទៅលេងជាងគេ រៀបគម្រោងទុកឱ្យហើយទៅ

  • 2021-09-29 08:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យល់ចិត្តអ្នកចូលចិត្តដើរលេង!

ក្រោយពីបញ្ហាវីរុសកូវីដ ១៩ រីករាលដាលគ្រប់ទីកន្លែងមក ការធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសត្រូវបានផ្អាក សូម្បីដើរលេងក្នុងប្រទេសក៏មិនសូវសុវត្ថិភាពដែរ ដូច្នេះបើមិនអាចទៅណាបាន មករំឭកអនុស្សាវរីយ៍ចាស់ៗពីមុន និងមើលវីដេអូទេសចរណ៍ផ្សេងៗ កែងបានធូរចិត្តខ្លះ។ មួយវិញទៀត បើទៅណាមិនទាន់បានរៀបគម្រោង ត្រូវសន្សំលុយទុកឱ្យហើយ ក្រែងក្រោយពេលចប់បញ្ហាវីរុសឆ្លងពេលណា ទៅពេលនឹងតែម្ដង។

កុំឱ្យហ្មងសៅ មកមើលការរៀបចំតំបន់ទេសចរណ៍ឡើងវិញនៅសិង្ហបុរី

ធ្លាប់បានទៅកម្សាន្តនៅប្រទេស សិង្ហបុរីអត់?

សិង្ហបុរី ជាប្រទេសមួយតូចច្រលឹង ប៉ុន្តែបើក្រឡេកមកមើលភាពរីកចម្រើនវិញ គឺខ្លាំងទាំងផ្នែកអប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា ទេសចរណ៍ សណ្ដាប់ធ្នាប់ល្អ និងមានអនាម័យល្អខ្លាំង។

ជាពិសេស ក្រោយពេលមានបញ្ហាកូវីដ ១៩ ចូលមក ប្រទេសមួយនេះ កាន់តែរឹតបណ្តឹងផ្នែកអនាម័យ រក្សាសុវត្ថិភាព រក្សាគម្លាត និងសម្អាតគ្រប់កន្លែងទាំងអស់ ដើម្បីធានាសុវត្ថិភាព និងសុខភាព។

បច្ចុប្បន្ននេះនៅ សិង្ហបុរី គ្រប់កន្លែងដែលមានបិទស្លាក Green Smiley Face (ក្រដាសពណ៌បៃតង) គឺសុទ្ធតែជាតំបន់ដែលមានសុវត្ថិភាព និងមានអនាម័យខ្ពស់។

ដូច្នេះ ចង់ធ្វើដំណើរទេសចរណ៍ក្រៅប្រទេស លោកអ្នកអាចទៅលេងនៅ សិង្ហបុរីបានយ៉ាងមានទំនុកចិត្តលើផ្នែកអនាម័យ។

តែកុំភ្លេចគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ផងណា៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់