• 2021-09-30 09:12:00
  • ព័ត៌មាន

សម្ពោធជាផ្លូវការ! ទទួលបានបទពិសោធថ្មី មិនធ្លាប់មានជាមួយ FWD Cambodia

  • 2021-09-30 09:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរសាទរ ការបើកសម្ពោធជាផ្លូវការ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia!

ក្រុមហ៊ុនធានារ៉ាប់រងមួយនេះ បានបើកសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១។

នេះជាក្រុមហ៊ុន ធានារ៉ាប់រងបែបថ្មីដែលដឹកនាំដោយអតិថិជន នាំមុខដោយបច្ចេកវិទ្យា និងហ៊ានសាកល្បងអ្វីដែលថ្មី។ ទើបតែចាប់ផ្ដើមឈានជើងចូលមកប្រទេសកម្ពុជាមែនពិត តែក្រុមហ៊ុនមួយនេះ មានវត្តមានលើទីផ្សារអាស៊ីរយៈពេល៨ឆ្នាំមកហើយ ក្នុងទីផ្សារចំនួន ១០ ដែលក្នុងនោះរួមមាន៖ ហុងកុង ម៉ាកាវ ថៃ សិង្ហបុរី វៀតណាម ជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និងកម្ពុជា។

FWD មានទំហំ ទ្រព្យសកម្មចំនួន ៦២.៦ពាន់លានដុល្លារអាមេរិក។

តើលោកអ្នកមានចម្ងល់ដែរទេថា តើក្រុមហ៊ុនធានារ៉ាប់រង FWD មានកញ្ចប់សេវាកម្មអ្វីខ្លះ? ហើយអ្វីដែលធ្វើឱ្យក្រុមហ៊ុនធានារ៉ាប់មួយនេះកាន់តែពិសេស?

ប្លែកពីក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗ ក្រុមហ៊ុនមួយនេះ មានកញ្ចប់សេវាកម្ម Short Savings ឬហៅថា ការសន្សំរយៈពេលខ្លី ដោយលោកអ្នកអាចជ្រើសរើសទៅលើប្រភេទកញ្ចប់ណាមួយក៏បាន ដែលក្នុងនោះរួមមាន៖

  • ១. សន្សំ ៥ឆ្នាំ ការពារ ១០ឆ្នាំ
  • ២. សន្សំ ១០ឆ្នាំ ការពារ ១៥ឆ្នាំ
  • ៣. សន្សំ ១០ឆ្នាំ ការពារ ២០ឆ្នាំ។

សេវាកម្មកាន់តែពិសេសបន្ថែមទៀតរួមមាន៖

  • ការការពារហិរញ្ញវត្ថុ
  • ការធានារ៉ាប់រងលើជំងឺធ្ងន់ធ្ងរ (ជំងឺមហារីក និងជំងឺអេដស៍)
  • ការសន្សំសម្រាប់កូនៗ (ទារកចាប់ពីមួយខែឡើងទៅ ដែលធ្វើសំបុត្រកំណើតរួច)
  • ព្រមទាំងការសន្សំសម្រាប់ការចូលនិវត្តន៍ជាដើម។

ចាប់ផ្តើមរៀបចំផែនការអនាគត ការបង្ការទុកជាមុន និងដើម្បីកាត់បន្ថយហានិភ័យណាមួយដែលមិនអាចគ្រោងជាទុកមុន ជាមួយនឹងក្រុមហ៊ុន FWD Cambodia។

ប្រើប្រាស់សេវាធានារ៉ាប់រងនៅថ្ងៃនេះ ដើម្បីជួយការពារទាំងផ្លូវកាយ និងផ្លូវចិត្ត ទទួលបាននូវបទពិសោធថ្មីៗ និងភាពរីករាយនៃការរស់នៅ។ កាន់តែច្បាស់ពីសេវាធានារ៉ាប់រងជីវិតមួយនេះ លោកអ្នកអាចចូលទៅកាន់៖

  • ហ្វេសបុកផេក៖ FWD Cambodia
  • ទំនាក់ទំនងតាមលេខ៖ ០៨៧ ៣៣៩ ៩៨២ និង ០៧៨ ៣៣៩ ៩៨៨៕

កាន់តែច្បាស់ ពីសេវាធានារ៉ាប់រងរបស់ FWD Cambodia ទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់