• 2021-10-01 02:11:13
  • ព័ត៌មាន

ចេញអាការតែ២ថ្ងៃ​សោះ យកទៅថតសួតមើលវីរុសកូវីដស៊ីសួតអស់មួយចំហៀង​ ពេលយកទៅ​ ICU ជួបរឿងដ៏រន្ធត់ចិត្តបំផុត

  • 2021-10-01 02:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនីហ្វេសប៊ុក ដែលមានឈ្មោះ Steven Hong នៅថ្ងៃទី ០១ តុលា ២០២១នេះ បានរៀបរាប់រឿងដ៏សែនរន្ធត់ បន្ទាប់ពីភរិយារបស់លោក ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ហើយថតសួតទៅឃើញថា សួតភរិយារបស់លោកត្រូវបានស៊ីអស់១ចំហៀងទៅហើយ។ គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់បន្ថែមពីសភាពរបស់អ្នកជំងឺនៅក្នុងបន្ទប់ ICU ដែលលឺសូរតែសំឡេងដកចង្ការមាន់ គួរឱ្យអាសូរជាពន់ពេក។

ខាងក្រោមនេះជាសាររៀបរាប់ពីបទពិសោធន៍ដែលលោក និងភរិយារបស់លោក បានឆ្លងកាត់ ពីទ្វារមច្ចុរាជ ដ៏សែនកាចសាហាវមួយនេះ ៖

សភាពជំងឺប្រពន្ធខ្ញុំមកដល់ថ្ងៃនេះអាចនិយាយបានថាអាចទប់ទល់បាន ដោយបានកាត់បន្ថយនៅអាការៈមួយចំនួនដូចជា៖ ថប់ដង្ហើមខ្លាំង ក្អកធ្លាក់ឈាម និងឈឺទ្រូង។ បងប្អូនសូមកុំលេងសើចជាមួយកូរ៉ូណាអោយសោះ ប្រពន្ធខ្ញុំគ្រាន់ចេញអាការៈរោគក្តៅខ្លួន ហូរសំបោរ ក្អកធ្លាក់ឈាម ២ថ្ងៃសោះ យកទៅថតសួតមើល កូរ៉ណាស៊ីសួតអស់ ១ចំហៀង បន្ទប់មកក៏បញ្ជូនពីអ្នកជម្ងឺកំរិតស្រាលទៅកម្រិតធ្ងន់ ICUនៅស្តាតអូឡាំពិចជាមួយអ្នកជម្ងឺផ្សេងទៀតរាប់រយនាក់។ រន្ធត់ណាស់លោក រូបខ្ញុំ និងអ្នកកំដរផ្សេងទៀតនាំគ្នាជញ្ជូនខ្យល់អុកស៊ីសែនមួយថ្ងៃឡើងវិល ១០ ទៅ ២០ ធុង។ ពួកខ្ញុំឡើងចង់គាំងបេះដូងដោយសារឃើញសារភាពបែបនេះនៅ ICU មិនខុសពីព័ត៌មានព្យាបាលនៅស្រុកគេទេ ពេលមានអ្នកជម្ងឺកម្រិតធ្ងន់ច្រើន ការស្លាប់ក៏កើតមានឡើង។ គ្រូពេទ្យនៅICU ខិតខំខ្លាំងណាស់មិនបានសម្រាកបន្តិចឡើយដើម្បីជួយសង្គ្រោះអ្នកជំងឺ លឺតែសំឡេងដកចង្ការមាន់ពេញICUទេលោក តែអ្នកជំងឺកម្រិតធ្ងន់ភាគច្រើនសុទ្ធតែជាមនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ។ ដោយសារសភាពប្រពន្ធខ្ងុំមានការវិវត្តលឿនទើបគ្រូពេទ្យពិភាក្សាជាមួយគណ:កម្មាជួយស្វែងរកសម្ភពដែរអាចជួយវះកាត់យកកូនចេញបានដើម្បីសង្គ្រោះ ប៉ុន្តែលក្ខខណ្ឌនេះត្រូវបានរងចាំការឆ្លើយតបពីមន្ទីរពេទ្យដែរអាចទទួលយកសភាពជំងឺយើងបាន តែដោយសារសភាពប្រពន្ធខ្ងុំមិនអាចទ្រាំបានរហូតគ្រូពេទ្យត្រៀមបញ្ចូលអុកស៊ីសែនម៉ាស៊ីនធំ ដោយហេតុទើបរូបខ្ញុំធ្វើការស្វែងរកបងប្រុសបងស្រីអោយជួយអន្តរាគមន៍បន្ទាន់ តែជាសំណាងល្អដំណឹងនេះបានលឺទៅដល់បងស្រី បងស្រីបានខ្នះខ្នែងខ្លាំងណាស់បានបញ្ជូនទៅពេទ្យជប៉ុនទាំងយប់ប្រហែលម៉ោង ២រំលងអាទ្រាត នៅថ្ងៃទី៧ នៃការវិវត្តជម្ងឺកូរូណា តែទៅដល់ទីនោះក្រុមគ្រូពេទ្យមិនមានមាស៊ីនព្យាបាលកម្រិតធ្ងន់ដូចគាត់ ក៏បងបានបញ្ជូនបន្តទៅមន្ទីរពេទ្យហ្លួងម៉ែ មកដល់ពេលនេះថ្ងៃដំបូងពួកខ្ញុំអស់សង្ឃឹមណាស់ ដោយសារសភាពជម្ងឺធ្ងន់ធ្ងរណាស់ រហូតរលាកសួតទាំង២ ហើយមានទឹកដក់ទៀតនោះ ឯអាការៈរោគវិញរកតែដក់ខ្យល់មិនចេញ គេងក៏មិនកើត រកតែដកចង្ការមាន់ បន្ទាប់មកគណៈកម្មាមិនបង្អង់យូរ ក៏បានពិភាក្សារសម្រេចភ្លាមធ្វើការវះកាត់នៅថ្ងៃបន្ទាប់ដោយអោយត្រៀមចិត្តទុកមុនផង តែគ្រូពេទ្យនឹងព្យាយាមអោយអស់ពីសមត្ថភាព តែជាសំណាងល្អកូនស្រី ដែលប្រទានឈ្មោះដោយបងស្រី ឈ្មោះថា ទេពធីតា បានចេញមកមានសុខភាពល្អមាំមួន ក្រុមគ្រូពេទ្យ និងខ្ញុំផ្ទាល់ពិតជាសប្បាយចិត្តរំភើបជាពន់ពេក ហើយមិនមានផ្ទុកវីវុសកូវីត១៩ ទៀតនោះគ្រូពេទ្យបានអោយស្វែងរកអ្នកមកមើលថែ១រយៈសិន។ យប់ដែលវះកាត់នោះអ្នកជំងឺមានសភាពទ្រុឌទ្រោមខ្លាំងណាស់ដោយសារបូកផ្សំ និងមុខរបួស ណាកូនស្រីឃ្លានបៅ អាចម៍ នោមទៀតលោក សភាពបែបនេះខ្ងុំមិនដែលបានជួប បានធ្វើទេ ក្នុងជីវិត មួយយប់ៗ អ្នកជំងឺធ្វើទុក្ខរហូត ម្នាក់ៗគេងមិនដល់២ម៉ោងផងក្នុង១ថ្ងៃ បើនិយាយពីកំលាំងកាយវិញគ្មានទេ មានតែកម្លាំងចិត្ត ព្រោះដង្ហើមចង្រិតហើយ។

ដោយហេតុនេះបងប្អូនកុំមើលងាយកូវីត១៩ អោយសោះ នឹកឃើញពេលណាអួលដើមករពេលនឹង សែនពិបាកពេលចេញអាការៈរោគធ្ងន់ធ្ងរ។ ឃើញសភាពបែបនិងអានិតគាត់ណាស់ តែគាត់ជាមនុស្សស្រីរឹងមាំទើបទេពធីតាកើតចេញមកក៏រឹងមាំដែរ។ នេះគ្រាន់តែជាសារសម្រាប់បងប្អូននូវអ្វីដែលខ្ញុំនិងគ្រួសាររបស់ខ្ញុំបានជួប ស្ថានភាពពេលនោះដូចបានឈរនៅមុខទ្វារយមរាជចឹង។ សូមប្រុងប្រយត្ន័ខ្ពស់បងប្អូន បើកំណើនអ្នកជំងឺ ការថែទាំរបស់ក្រុមគ្រូពេទ្យក៏មិនអាចបានដិតដល់ដែរ ហានិភ័យខ្លាំងសម្រាប់អ្នកមានផ្ទៃពោះ ចាស់ជរា និងអ្នកមានជម្ងឺប្រចាំកាយ ឃើញហើយនៅ ICU នៅចាំក្នុងខួរមិនភ្លេចសោះ។ ចូលរួមទាំងអស់គ្នា #៣កុំ៣ការពារ អរគុណបងស្រី អរគុណមន្ទីរពេទ្យហ្លួងម៉ែ TYDA - គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

មតិយោបល់