• 2021-10-01 06:04:02
  • ព័ត៌មាន

ចូលខែថ្មី​ភ្លាមព្រះប្រទានពរកម្ពុជាអ្នកឆ្លងវីរុសកូវីដ១៩​ ថយចុះយ៉ាងគំហុកមិនធ្លាប់មាន

  • 2021-10-01 06:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១រយៈចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ មានការកើនឡើងក្នុងប្រទេសកម្ពុជា ក្នុងចំនួនជាង៩០០នាក់ ស្រាប់តែថ្ងៃនេះ ធ្លាក់ចុះយ៉ាងគំហុគតែម្តង។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី ០១ តុលា ឆ្នាំ ២០២១ ពីចំនួនអ្នកឆ្លងកូវីដ១៩ នៅទូទាំងរាជធានីខេត្ត សរុបមានចំនួន ២៣២ នាក់។ នេះជាតួលេខដែលទទួលបាននៅថ្ងៃទី ៣០ កញ្ញា ២០២១។

ក្នុងនោះដែរ ចំនួនអ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន​ ១៧នាក់ ខណៈអ្នកដែលបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញមានចំនួន​សរុប ៥៥៦នាក់។

គួរឲ្យដឹងដែរថា កម្ពុជានៅតែបន្តរកឃើញចំនួនអ្នកឆ្លងកូវីដ១៩។ តួយ៉ាង ដូចជាថ្ងៃទី​ ៣០ កញ្ញា តួលេខឆ្លងជាង ៩៧៨ នាក់ ខណៈអ្នកឆ្លងថ្ងៃនេះចុះមកនៅត្រឹមតែ ២៣២ នាក់ ។ យ៉ាងណា សូមពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់​ និងចូលរួមការពារដើម្បីការពារការឆ្លងមានការរាតត្បាតបន្តក្នុងទ្រង់ទ្រាយធំផងដែរ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់