• 2021-10-02 04:05:22
  • ព័ត៌មាន

សែនរំជួលចិត្ត! ពលរដ្ឋយំគគ្រូករៀបរាប់ពាក្យក្នុងចិត្ត រហូតឯកឧត្ដម ម៉ៅ ធនិន ស្រក់ទឹកភ្នែកតាម និងពោលពាក្យមួយឃ្លាយ៉ាងចាក់ដោត(វីដេអូ)

  • 2021-10-02 04:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នាចង់បាននូវថ្នាក់ដឹកនាំដ៏ល្អមួយ ប្រកបដោយព្រហ្មវិហាធម៌ គុណធម៌ មានសមត្ថភាព ដឹកនាំស្រុក ក្រុង ខេត្ត ឱ្យទទួលបានភាពរីកចម្រើន ។ បើនិយាយដល់អភិបាលខេត្តដែលកំពុងមានឈ្មោះល្បីរន្ទឺទូទាំងប្រទេស គឺប្រាកដជាមានឈ្មោះ ឯកឧត្ដម ម៉ៅ ធនិន ក្នុងចំណោមអភិបាលខេត្តដ៏ល្អម្នាក់​ប្រជាជនគោរពស្រលាញ់ជាទីបំផុត ។

ថ្មីៗនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតែង និងផ្ទេរភារកិច្ចពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត។

ការចាកចេញរបស់ឯកឧត្ដម ម៉ៅ ធនិន ជាដំណឹល្អមួយសម្រាប់ពលរដ្ឋខេត្តកំពត តែជាព័ត៌មានដ៏គួរឱ្យសោកស្ដាយសម្រាប់ពលរដ្ឋខេត្តពោធិ៍សាត់ ។ ក្នុងរយៈពេលនៃការគ្រប់គ្រងដឹកនាំខេត្តពោធិ៍សាត់ លោកអភិបាលខេត្តបានខាបយកបេះដូងប្រជាជនគ្រប់ៗគ្នា ឱ្យគោរពស្រលាញ់លោករកអ្វីប្រៀបមិនបាន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តម ម៉ៅ ធនិន បានចំណាយពេលវេលារបស់លោក បង្កើតនូវវេទិកាសាធារណៈ ដើម្បីដោះស្រាយ សម្របសម្រួល បញ្ហា និងជម្លោះនានារបស់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដោយប្រើនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង ហើយពលរដ្ឋភាគីជម្លោះទៀតសោត ក៏បានយល់ព្រមទទួលយកការអន្តរាគមន៍របស់លោកក្នុងនាមជាខ្មែរដូចគ្នា និងជាអ្នកខេត្តជាមួយគ្នា ។

កាន់តែរំជួលចិត្តស្ទើរទឹបទឹកភ្នែកមិនជាប់តាមរយៈវីដេអូមួយ ពលរដ្ឋខេត្តពោធិ៍សាត់ បានសម្រក់ទឹកភ្នែក រៀបរាប់ពាក្យក្នុងចិត្តទៅកាន់ឯកឧត្ដមទាំងអាឡោះអាល័យ ។ ទឹកភ្នែកហូរចេញពីក្ដីស្រលាញ់ពិតប្រាកដរបស់ពលរដ្ឋ បានធ្វើឱ្យឯកឧត្ដម ម៉ៅ ធនិន មិនអាចទប់ទឹកភ្នែកជាប់បានឡើយ ។ ពលរដ្ឋជាស្ត្រីម្នាក់ បានរៀបរាប់ថា «អ៊ំថាៅទីនេះ ២០ឆ្នាំ តែឥលូវហេតុអីក៏អ៊ំទៅចោលខ្ញុំ? អ៊ំទៅចោលខ្ញុំហើយ» ។ ពាក្យចាក់ដោតប៉ុន្មានឃ្លានេះហើយ ឯកឧត្ដម ម៉ៅ ធនិន ស្រក់ទឹកភ្នែក​ និងបានតបពាក្យមួយឃ្លាវិញថា «ធ្វើម៉េចនេះជាច្បាប់បង» ។ ស្ដាប់ពាក្យមួយឃ្លានេះហើយកាន់តែក្ដុកក្ដួល តាមពិតលោកក៏អាឡោះអាល័យមិនចាញ់ប្រជាជននោះទេ ។

សូមបញ្ជាក់ថា ឯកឧត្តម ជាវ តាយក៏ត្រូវផ្លាស់ប្ដូរផងដែរ ដោយប្ដូរពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់វិញ។ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា​មានអភិបាលខេត្តចំនួន ៧ ដែលត្រូវបានតែងតាំង និងផ្លាស់ប្ដូរ នៅថ្ងៃជាមួយគ្នា៕

ទស្សនាវីដេអូ៖

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី