• 2021-10-03 01:01:00
  • ព័ត៌មាន

ឃើញរូបភាពចាស់ៗទាំងនេះ អ្នកនឹង នឹកដល់រឿងរ៉ាវនៃស្រមោលអតីតកាលនៅបាត់ដំបង

  • 2021-10-03 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីប្រជុំជនធំនៅក្រុងបាត់ដំបង។ ខេត្តនេះមានព្រំប្រទល់ ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី ប្រទេសថៃ។

គេមិនដឹងថាហេតុ​អ្វី​បាន​ជា​ ខេត្តនេះឈ្មោះ​បាត់​ដំបងទេ ព្រោះប្រវត្តិ​សាស្ត្រ​សរ​សេរ​លើ​សិលា​ចារិក​មិន​បាន​ឆ្លើយ​ឲ្យ​ដឹង​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ប៉ុណ្ណោះ​គឺ​រឿង​តា​ដំបង​ក្រញូង​ដែល​ខ្មែរ​ យើង​យល់​​ថា​ជា​រឿង​កើត​មាន​តាំង​ពី​សម័យ​អង្គរ​ដែល​បាន​ពន្យល់​ពី​ដើម​ហេតុ ​ដែល​នាំ​អោយ​យើង​ហៅ​ឈ្មោះ​បាត់ដំបង​ ឬ​អូរ​ដំបង។ ​ឯឈ្មោះ​ ព្រះ​ដំបង ​គឺ​ស្តេច​រាមាទី១​របស់សៀម បាន​កំណត់​ឲ្យ​ហៅ​ឈ្មោះ​ភូមិ​សង្កែ​ថា​ជា ​ព្រះ​ដំបង​គ្រាដែលពួកគេកាន់កាប់។

​បាត់ដំបង​គឺជា​ខេត្ត​ដែលមាន​ស្ថេរភាព​សន្តិសុខក្រោយពីបានឆ្លងកាត់សង្គ្រាមស៊ីវិល​អស់​ជិត​៣​០ឆ្នាំ ​​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ ការរកចំនូល​តាមគ្រួសារ​នីមួយៗ​ភាគច្រើននៅមាន​កំរិត​ទាប​ និងមធ្យមប៉ុណ្ណោះ ដោយពឹងផ្អែកខ្លាំងទៅលើវិស័យកសិកម្ម។ ខេ​ត្តបាត់​ដំបង​ត្រូវ​បាន​រំដោះ​ជា​ស្ថាព​រពីរ​បប​ប្រល័យ​ពូជ​សាសន៍​នៅ​ ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​១៩៧៩ ខាងក្រោមគឺជាទិដ្ឋភាពរបស់ខេត្តនេះកាលពីអតីតកាលទសវត្ស៨០, ៩០ និងដើមឆ្នាំ ២០០០៕

រូបថតប្រមូលផ្ដុំដោយ៖ បាត់ដំបងស្រុកកំណើតខ្ញុំ

អត្ថបទ៖ សៀនហួរ

មតិយោបល់