• 2021-10-14 08:43:18
  • ព័ត៌មាន

UN ព្រមានថា​ កូរ៉េខាងជើង​ នឹងជួបប្រទះកង្វះខាតស្បៀងអាហារ ដោយសារសេដ្ឋកិច្ចធ្លាក់ចុះ

  • 2021-10-14 08:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសហប្រជាជាតិព្រមាន ថា កូរ៉េខាងជើង នឹងជួបបញ្ហាប្រឈមមុខការអត់ឃ្លាន បន្ទាប់ពីសេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះខ្លាំងមួយរយៈចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

កត្តាធំៗមួយចំនួនទៀត ដែលបណ្តាឱ្យពលរដ្ឋកូរ៉េខាងជើង ប្រឈមនឹងការអត់ឃ្លាន គឺដោយសារតែការបិទប្រទេសដើម្បីទប់ស្កាត់ពីការឆ្លងនៃមេរោគកូវីដ។ មួយវិញទៀត ប្រទេសដែលដឹកនាំដោយលោក គីម ជុងអ៊ុន ត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្ម ដោយសារបញ្ហាកម្មវិធី នុយក្លេអ៊ែរ។

គួរឱ្យដឹងថា កាលពីខែមិថុនា កន្លងទៅ សារព័ត៌មានរដ្ឋ KCTV បានទទួលស្គាល់ថា ប្រទេសខ្លួនកំពុងជួបវិបត្តិ ខ្វះស្បៀងអាហារពិតប្រាកដមែន។ ទន្ទឹមនឹងនេះ ចិន គឺជាដៃគូសំខាន់ក្នុងការនាំចូល នាំចេញរបស់កូរ៉េខាងជើង ហើយការបិទប្រទេសបានធ្វើឱ្យជះផលប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចយ៉ាងខ្លាំងផងដែរ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់