• 2021-10-18 04:08:04
  • ព័ត៌មាន

ថ្នាំគ្រាប់របស់អាមេរិក Merck អាចព្យាបាលកូវីដត្រឹមរយៈពេល៥ថ្ងៃ កំពុងត្រូវប៉ាន់ខ្លាំង

  • 2021-10-18 04:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាំគ្រាប់ព្យាបាលកូវីដមួយប្រភេទឈ្មោះ Molnupiravir ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Merck របស់សហរដ្ឋអាមេរិក កំពុងត្រូវបានប្រទេសជាច្រើន ជាពិសេសនៅអាសុីប៉ាសុីហ្វិច បញ្ជាទិញ បើទោះបីជាថ្នាំគ្រាប់នេះ មិនទាន់ត្រូវបានទទួលស្គាល់ និងអនុញ្ញាតិឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយ។

ថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck ត្រូវបានគេចាត់ទុកប្រៀបដូចជាដាវសាម៉ូរ៉ៃដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ យ៉ាងណាមិញ ថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុន Merck បាននឹងកំពុងដុតដៃដុតជើង ដើម្បីសុំការទទួលស្គាល់និងអនុញ្ញាតិឱ្យប្រើប្រាស់ ពីនាយកដ្ឋានចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក។

ថ្នាំគ្រាប់ Molnupiravir មានសមត្ថភាពអាចព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ១៩ ដោយមិនចាំបាច់ទៅស្នាក់នៅដើម្បីព្យាបាលនៅមន្ទីរពេទ្យនោះទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា បើសិនអ្នកជំងឺបានឆ្លងកូវីដ ពួកគេអាចចាប់ផ្តើមលេបថ្នាំគ្រាប់នេះ មួយថ្ងៃ២ដង រយៈពេល ៥ថ្ងៃ ដែលសរុបមកគឺស្មើនឹង ៤០គ្រាប់៕

រោងចក្ររបស់ក្រុមហ៊ុន Merck ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក

ប្រភព៖ CNN ប្រែសម្រួល ៖ សង្ហា

មតិយោបល់