• 2021-11-03 08:11:30
  • ព័ត៌មាន

[Podcast] លោក លាង សុីកន រៀបរាប់ដំណើរដើមទង មុនក្លាយជាសិល្បករ ផ្នែកគំនូរសហសម័យ ល្បីពេញពិភពលោក

  • 2021-11-03 08:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​ដល់​សប្ដាហ៍ទី១៥ ពី​កម្មវិធី Starting Up ប្រិយមិត្ត​កាន់​តែ​ទទួល​បាន​គន្លឹះ​ល្អៗ​ពី សិល្បករ​មានបទពិសោធន៍ ជាង២០ឆ្នាំ ផ្នែកគំនូរ សហសម័យ។ សប្ដាហ៍​នេះ​ប្រិយមិត្ត Podcast នឹង​បាន​ចាប់​យក​គន្លឹះ​ពី​លោក លាង ស៊ីកន តស៊ូពីកូនកសិករនៅខេត្តព្រៃវែង រហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ។

នៅ​ក្នុង​កម្មវិធី Starting Up សប្ដាហ៍ថ្មី​ លោក លាង សុីកន នឹង​ឆ្លើយសំណួរជាច្រើន​ពីអ្នកសម្របសម្រួលកម្មវិធី គឺលោក ជី សិលា និង លោក ថោ ចាន់ឬទ្ធិ។ ដោយក្រៅពីឆ្លើយសំណួរ​ លោក សុីកន ក៏​បង្ហាញ​ពី​ជីវប្រវត្តិ​មុន​ពេល​ចាប់​ផ្ដើម​ក្លាយជាសិល្បករ បញ្ហាជួប​ប្រទះ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយ​រក​ផ្លូវសម្រេចក្តីស្រម៉ៃ រហូតទទួលបានជោគ​ជ័យ​ដល់បច្ចុប្បន្ន៕

ចង់ដឹងច្បាស់ សូមស្ដាប់កម្មវិធី Starting Up សប្ដាហ៍ទី១៥ ទាំងស្រុង ដូចខាងក្រោមនេះ៖

Listen to "សិល្បករសហសម័យដ៏ល្បីលំដាប់ពិភពលោក លាង សុីកន មានប្រវត្តិតសូ៑មិនធម្មតាឡើយ | Starting Up EP15" on Spreaker.

អត្ថបទ ៖ សង្ហា

មតិយោបល់