• 2021-11-26 09:16:32
  • ព័ត៌មាន

ហាមភ្លេខខ្លួន! មុននេះក្រសួងប្រកាសពីការព្រួយបារម្ភខ្លាំងមេរោគកូវីដបំប្លែងថ្មី ទី៣២ ឆ្លងលឿនខ្លាំងទ្វេរដងជាងដែលតាទៅទៀត

  • 2021-11-26 09:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី​ ២៦​ វិច្ឆកា​ ២០២១:​ អង្គការសុខភាពមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​ ។

ប្រភពរកឃេីញដំបូង​នៅប្រទេស​បុតស្វាណា (Botswana)​ និងចម្លងទៅប្រទេសអាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសមួយចំនួនទៀតដូចជា ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។ មេរោគ​បំប្លែងខ្លួនថ្មី B.1.1.529 នៅខ្នែង Spike Protein​ ទី32​នេះបានរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ ។

សូមបន្តអនុវត្តន៌​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងគ្រប់ដូស​ និងដូសជំរុញ​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

មតិយោបល់