• 2021-11-29 09:27:08
  • ព័ត៌មាន

សម្តេចក្រុមព្រះ និងសម្តេចព្រះរៀម ព្រះប្រសូតក្នុងខែតែមួយ និងសោយព្រះទិវង្គត-ពិលាល័យក្នុងខែតែមួយ

  • 2021-11-29 09:27:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រាបុត្រី នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។

សម្តេចរាជបុត្រីព្រះរៀម ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ សម្តេចក្រុមព្រះ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ ។ សម្តេចរាជបុត្រីព្រះរៀម សោយព្រះពិលាល័យ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រុមព្រះ សោយព្រះទិវង្គត ថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០២១។

សម្តេច​ក្រុមព្រះ ​នរោត្តម​ ​រណឫទ្ធិ​ ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​និង​ព្រះ​ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​។​ ​ព្រះអង្គ​ធ្លាប់ធ្វើ​ជានា​យក​រដ្ឋ​មន្រ្តី​ទីមួយ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​និង​​ធ្លាប់ធ្វើ​ជា​ប្រធានរដ្ឋសភា​ជាតិ​។​

កាល​នៅ​មាន​ព្រះ​ជន្ម​នៅឡើយ​ ​ព្រះអង្គ​ធ្លាប់​ជា​អ្នកនយោបាយ​ឆ្នើម​មួយ​រូប​ ​និង​ជា​អ្នកស្រាវជ្រាវ​ ​និង​សាស្រ្តាចារ្យ​ផ្នែក​ច្បាប់​នៅ​ប្រទេស​បារាំង​ ​ដោយ​បាន​រៀនចប់​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ប្រទេស​បារាំង​។​ ​ព្រះអង្គ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​អស់​រយៈពេល​ជិត​ ​៤០​ ​ឆ្នាំ​ ​តាំងពី​ចូល​ក្រុម​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​នៅ​ឆ្នាំ​ ​១៩៨៣​៕

ប្រភព៖ Royal Du Cambodge

អត្ថបទ៖ សៀនហួរ

មតិយោបល់