• 2021-12-08 07:43:38
  • ព័ត៌មាន

ទីក្រុងតូក្យូ ចាប់ផ្អើមទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នា ទោះរដ្ឋាភិបាលជប៉ុននៅតែមិនទាន់បើកភ្លើងខៀវ

  • 2021-12-08 07:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្រ្តីក្នុងជួររដ្ឋាភិបាលជប៉ុន បានថ្លែងថា ទីក្រុងតូក្យូ បានផ្លាស់ប្តូរជំហររបស់ខ្លួន ងាកមកទទួលស្គាល់អ្នកដែលស្រលាញ់ភេទដូចគ្នា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។

ជប៉ុន គឺជាប្រទេសមួយនៅលើពិភពលោក ដែលមិនទាន់ទទួលស្គាល់អ្នកស្រាលាញ់ភេទដូចគ្នានៅឡើយទេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្រ្តីនៅតាមមូលដ្ឋានបាន ធ្វើការផ្លាស់ប្តូរគោលគំនិត និង ងាកមកទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាវិញហើយ។

ចំណែកនាយករដ្ឋមន្រ្តី លោក Fumio Kishida ធ្លាប់បានលើកឡើងបញ្ជាក់ពីបញ្ហានេះថា ជប៉ុនមិនទាន់ឈានទៅដល់ដំណាក់កាលមួយដែលអាចទទួលស្គាល់ ការរៀបការនៃអ្នកស្រលាញ់ភេទដូចគ្នានៅឡើយទេ ដោយត្រូវការពេលវេលាបន្ថែមទៀត៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់