• 2021-12-09 07:19:44
  • ព័ត៌មាន

មន្ត្រី​ជំនាញ បង្ហាញ​មុខ​មាត់​ពិត អូមីក្រុង ព្រម​ទាំង​ពន្យល់​ពី​រូបរាង​វា​ដែល​គម្រាម​ខ្លាំង​ដល់​មនុស្ស!

  • 2021-12-09 07:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ការ​មក​ដល់​នៃ​វីរុស​បំប្លែង​ថ្មី អូមីក្រុង ពិភព​លោក​បាន​កើត​មាន​ការ​ព្រួយ​បារម្ភ​ជា​ថ្មី ដោយ​សារ​តែ​មាន​ការ​រាយការណ៍​ពី​ការ​ចម្លង​ដ៏​លឿន​របស់​វា ហើយ​នៅ​ថ្ងៃ​នេះ មន្ត្រី​ជំនាញ​បាន​បង្ហាញ​មុខ​មាត់​ពិត​របស់​វា។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​រសៀល​នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បាន​លើក​មក​បង្ហាញ​ពី​មុខ​មាត់​ពិត​របស់​វីរុស​បំប្លែង​ថ្មី "អូមីក្រុង" ជា​លើក​ដំបូង។ តាម​ការ​បង្ហាញ អូមីក្រុង មាន​រូបភាព​ខុស​គ្នា​ខ្លាំង​ទៅ​ហ្នឹង​វីរុស​កូវីដ១៩​ប្រភេទ​ផ្សេង ទាំង​ពណ៌ និង​ទម្រង់។

លោក​ជំទាវ​រដ្ឋ​លេខាធិការ បាន​គូស​បញ្ជាក់​ថា អូមីក្រុង វា​បាន​ប្រែ​រូប​រាង​ខុស​ពី​មុន ត្រង់​ថា វា​មាន​បន្លា​លើ​ខ្លួន​វា​ស្រួច​ជាង​មុន និង​មាន​ចំនួន​បន្លា​តិច​ជាង​ប្រភេទ​មុន​ៗ ហើយ​ចំណុច​នេះ វា​បាន​លទ្ធភាព​គម្រាម​កំហែង​ជាង​វីរុស​ជំនាន់​ដែរ។ លោក​ជំទាវ​ថ្លែង​ថា "ដូច​យើង​ឃើញ អូមីក្រុង​វា​មាន​បន្លា​ស្រួច និង​តិច​ជាង​វីរុស​មុន ហើយ​ចំណុច​នេះ​ដែរ គឺ​វា​មាន​លទ្ធភាព​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា​របស់​មនុស្ស​បាន​ស្រួល​ជាង និង​លឿន​ជាង​ដែរ"។

ទាំង​នេះ គឺ​ជា​រូបរាង និង​លក្ខណៈ​សម្បត្តិ​របស់​វីរុស​បំប្លែង​ថ្មី អូមីក្រុងដែល​គេ​អាច​កត់​សម្គាល់​បាន។ ប៉ុន្តែ​អ្វី​ដែល​មិន​ទាន់​អាច​ព្យាករណ៍​បាន​នោះ គឺ​ពី​ការ​ចម្លង​យ៉ាង​លឿន​របស់​វា។ តាម​លោក​ជំទាវ ឱ វណ្ណឌីន ចាប់​តាំង​ពី​អូមីក្រុង​បង្ហាញ​ខ្លួន​ប្រមាណ ២​សប្ដាហ៍​មក មាន​៥៧ប្រទេស​ហើយ​លើ​ពិភព​លោក​បាន​ទទួល​ការ​វាយ​ប្រហារ ក្នុង​នោះ​ប្រទេស​ក្នុង​តំបន់​អាស៊ី មាន​ជប៉ុន កូរ៉េ​ខាង​ត្បូង ម៉ាឡេស៊ី សិង្ហបុរី អូស្ត្រាលី​ជា​ដើម សុទ្ធ​តែ​បាន​រាយការណ៍​ពី​ករណី​អូមីក្រុង​របស់​ប្រទេស​របស់​គេ​ហើយ។

ដោយ​ឡែក​នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី ០៩ ធ្នូ ២០២១ មិន​ទាន់​មាន​នៅ​ឡើយ។ ប៉ុន្តែ​បែប​នេះ​ក្ដី​លោក​ជំទាវ  Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ការ​មក​ដល់​របស់ អូមីក្រុង ឬ​អត់ គឺ​ជា​រឿង​ពិបាក​ព្យាករណ៍ ឬ​ក៏​អាចនិយាយ​​ថា​គ្រាន់​ជា​រឿង​មុន និង​ក្រោយ​ប៉ុណ្ណោះ។

ដូច្នេះ​ហើយ អ្វី​ដែល​ធ្វើ​បាន ប្រជាពលរដ្ឋ​ត្រូវ​តែ​ចូល​រួម​អនុវត្ត​ឲ្យ​បាន​ពី​វិធានការ​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្រាប់ ហើយ​អ្នក​មិន​ទាន់​ចាក់​វ៉ាក់សាំង ឬ​ចាក់​ហើយ​មិន​ទាន់​គ្រប់​ដូស គឺ​ត្រូវ​ស្វះស្វែង​ចាក់ ព្រោះ​ត្បិត​ថា មិន​មាន​ប្រសិទ្ធភាព ១០០% ប៉ុន្តែ​វ៉ាក់សាំង​ដែល​មាន​បច្ចុប្បន្ន គឺ​អាច​ទប់​ស្កាត់​បាន​ខ្លះ​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់