• 2021-12-14 07:05:14
  • ព័ត៌មាន

[Podcast] កញ្ញា ថូង ធីតា មានមហិច្ចតាចង់ធ្វើឱ្យម៉ាកសញ្ញាអំបិលធម្មជាតិខ្មែរ ល្បីលើទីផ្សារអន្តរជាតិ

  • 2021-12-14 07:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី Starting Up ​សប្ដាហ៍​ទី២១នេះ​ ប្រិយមិត្តទទួល​បាន​បទពិសោធន៍​ពី​ការ​បើក​អាជីវកម្មរកសុី​ គន្លឹះថ្មី​ពីដំណើរការអាជីវកម្ម​ដំបូង​ពី​ភ្ញៀវកិត្តិយស ដែលជាស្ថាបនិក សហគ្រាសថូង អ៊ិនធ័រប្រាយស៍ កំពុងជោគជ័យ​លើអាជីវកម្មរបស់ខ្លួន។ កញ្ញា ថូង ធីតា ស្ថាបនិកសហគ្រាសផលិតអំបិលធម្មជាតិ នៅខេត្តកំពត នឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើងមកដល់ភាពជោគជ័យដល់ពេលបច្ចុប្បន្ន។

កញ្ញា ថូង ធីតា ជានិស្សិតដែលបានថ្នាក់បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ កញ្ញា ជាកូនស្រីអ្នកកសិករធ្វើអំបិលជាង៣០ឆ្នាំ និងមានចិត្តចង់លើកស្ទួយវិស័យកសិកម្មផលិតអំបិល កម្ពុជានាំចេញទៅអន្តរជាតិ។

កញ្ញា ធីតា ដើរតួជាអ្នកបច្ចេកទេសខ្លួនឯងផង ជានាយកក្រុមហ៊ុនផង និង ជាអ្នករកភ្ញៀវផង។អាជីវកម្មរបស់កញ្ញា ទទួលបានជោគជ័យ ដោយផលិតបានអំបិលខ្មែរឈានមុខគេស្តង់ដារអន្តរជាតិ មានការគាំទ្រយ៉ាងច្រើន ទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារជប៉ុន។ លើសពីនេះ កញ្ញាក៏ធ្លាប់បានឈ្នះពានរង្វាន់ សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០១៨ និងពានរង្វាន់សហគ្រិនថ្នាក់ជាតិ ២០២០ National Entrepreneurship Awards 2020។

ចង់ដឹងច្បាស់ សូមស្ដាប់កម្មវិធី Starting Up សប្ដាហ៍ទី២១ ទាំងស្រុង ដូចខាងក្រោមនេះ៖

Listen to "ទីផ្សារអំបិលកម្ពុជានាំចេញទៅអន្តរជាតិ l Starting Up Ep21" on Spreaker.

អត្ថបទ ៖ សង្ហា

មតិយោបល់