• 2021-12-17 08:46:00
  • ព័ត៌មាន

ត្រៀមជួប អ្នកស្រី ឃី មុនី នាយិកាក្រុមហ៊ុនអង្ករខ្មែរ ឈ្នះពានគុណភាពស្ដង់ដា ពីស្ថាប័នអង្ករអន្តរជាតិ

  • 2021-12-17 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី Starting Up ​សប្ដាហ៍​ទី២២នេះ​ ប្រិយមិត្តនឹង​ទទួល​បាន​បទពិសោធន៍​ពី​ការ​បើក​អាជីវកម្មរកសុី​ គន្លឹះថ្មី​ពីដំណើរការអាជីវកម្ម​ដំបូង​ពី​ភ្ញៀវកិត្តិយស ដែលជានាយិកាក្រុមហ៊ុន នាំចេញអង្ករសរីរាង្គ Amru Rice។ អ្នកស្រី ឃី មុនី នឹងចូលខ្លួនមកបើកកកាយជីវប្រវត្តិ ការសិក្សា បទពិសោធន៍ការងារ ដំណើរជីវិត មុនឈានជើងមកដល់ភាពជោគជ័យដល់ពេលបច្ចុប្បន្ន។

អ្នកស្រី ឃី មុនី ជានិស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគណនេយ្យ​ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ បើនិយាយទៅដល់ជីវិតការងារ អ្នកស្រី ធ្លាប់ធ្វើជាអ្នកហាត់ការ ផ្នែកគណនេយ្យ​នៅក្រុមហ៊ុនមួយនៅ ទីក្រុងភ្នំពេញ។

ក្រុមហ៊ុន Amru Rice ទើបចាប់ផ្តើមនៅឆ្នាំ ២០១៣ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រុក។ រហូតដល់​ឆ្នាំ​ ​២០១៧ អ្នកស្រី ឃី មុនី ដែលជានាយិកា​ក្រុមហ៊ុននាំចេញអង្ករសរីរាង្គទៅកាន់ក្រៅប្រទេសនេះ ទទួលពានរង្វាន់សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ដ៏​ឆ្នើម​បំផុត។

អ្នកស្រី មុនី បង្កើតក្រុមហ៊ុន Amru Rice ដោយបានផ្តល់ឱ្យក្រុមគ្រួសារ​កសិករ​ អាច​ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​បរទេស ជាង​ ​៤០ ​ប្រទេស​ ជួយ​ដល់កសិករ​ខ្មែរ​ច្រើនជាង ៥​ ពាន់​គ្រួសារ។ ចំពោះមហិច្ឆតា ចង់​​ក្លាយជាក្រុមហ៊ុនស្ដង់ដារអន្តរជាតិឈានមុខគេនាំចេញអង្ករសរីរាង្គ ស្នាដៃកសិករខ្មែរ ទៅកាន់ទីផ្សារអឺរ៉ុប និងផ្ដល់ការងារជូនយុវជន-យុវតីជាច្រើនពាន់នាក់។

​ចង់​ជ្រាប​កាន់​តែ​ច្បាស់​កុំភ្លេចរង់ចាំជួបជាមួយនឹងអ្នកស្រី ឃី មុនី នាយិកាក្រុមហ៊ុន Amru Rice នាំចេញអង្ករសរីរាង្គទៅកាន់ក្រៅប្រទេស នៅក្នុងកម្មវិធី Starting Up សប្ដាហ៍ទី២២នេះ នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់