• 2022-01-04 04:35:44
  • ព័ត៌មាន

លោកស្រី ផាន ធីតា បង្កើតសេវាកម្មមើលថែទាំអ្នកជំងឺនៅតាមផ្ទះ ព្រោះចង់ឃើញមនុស្សមានសុខភាពល្អ

  • 2022-01-04 04:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសប្តាហ៍ថ្មីនេះពីកម្មវិធី Starting Up ជួបជាមួយភ្ញៀវកិត្តិយសមួយរូបគឺលោកស្រី ផាន ធីតា ដែលជាអ្នកឯកទេសថែទាំអ្នកជំងឺ តាមបែប Hospicare។ លោកស្រី ផាន ធីតា នឹងចូលខ្លួនមកស្រាយចម្ងល់បងប្អូន ពាក់ព័ន្ធជាមួយសេវាកម្ម Hospicare ដែលជា Start-up ថ្មីផ្តល់ជូននូវសេវាកម្មគិលានុបដ្ឋាក មើលថែទាំបន្តពីមន្ទីរពេទ្យ និងតាមគេហដ្ឋាន ស្ដង់ដារអន្តរជាតិដំបូងគេនៅកម្ពុជា។

លោកស្រី ផាន ធីតា បញ្ចប់ថ្នាក់បរិញ្ញាប័ត្រឯកទេសគិលានុបដ្ឋាក ឆ្នាំ ២០១៥ មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ លោកស្រី ធ្លាប់មានបទពិសោធន៍ជាង ៥ ឆ្នាំលើជំនាញនៃការថែទាំដោយផ្ទាល់ជាមួយអ្នកជំងឺ មានជំនាញទំនាក់ទំនងល្អជាមួយអតិថិជន និងជំនាញក្នុងការវាយតម្លៃពីតម្រូវការ សេវាកម្មថែ​ទាំអ្នកជំងឺ។ Hospicare ផ្តល់ជូនគិលានុបដ្ឋាកមើលថែទាំអ្នកជំងឺចល័ត សំរាប់អ្នកជំងឺចាស់ជរា អ្នកជំងឺរ៉ំារ៉ៃ អ្នកជំងឺទើបចេញពីមន្ទីរពេទ្យ ផ្តល់ជូនដោយគិលានុបដ្ឋាកដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារមើលថែទាំតាមបច្ចេកទេស វិជ្ជាជីវៈថែទាំវេជ្ជសាស្រ្ត និងអនុវត្តន៏តាមវេជ្ជបញ្ជាគ្រូពេទ្យ នៅក្នុងការមើលថែទាំយ៉ាងដិតដល់។ 

លោកស្រី ធីតា បានបញ្ជាក់ថាមូលហេតុដែលលោកស្រីសម្រេចបង្កើត business ថ្មីមួយនេះឡើង គឺដោយសារមើលឃើញថា បញ្ហាផ្លូវចិត្តរបស់ជំងឺពិតជាសំខាន់ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការមើលថែដិតដល់នៅពេលអ្នកជំងឺចេញពីមន្ទីរពេទ្យ។ ហេតុនេះ ទើបលោកស្រី បានបង្កើតសេវាកម្ម Hospicare នេះឡើងស្របតាមស្តង់ដារអន្តរជាតិដំបូងគេនៅកម្ពុជា។ សព្វថ្ងៃ Hospicare កំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកជំងឺ ក្រោយពីការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យហើយ។ លោកស្រី ធីតា បានបញ្ជាក់ថាការផ្តល់សេវាកម្មថែទាំអ្នកជំងឺនៅតាមផ្ទះ គឺមានកញ្ចប់សេវាកម្មមើលថែទាំអ្នកជំងឺ ២៤ម៉ោងតែម្តង ដោយក្រុមការងាររបស់លោកស្រី គឺសុទ្ធសឹងតែជាក្រុមគ្រូពេទ្យស្រាប់។

នៅពេលចាប់ផ្តើមអាជីវកម្ម Hospicare ដំបូង ជួបប្រទះផលលំបាកខ្លាំង ដោយ team របស់លោកស្រី មានគ្នាត្រឹម ៣នាក់ប៉ុណ្ណោះ។ លើសពីនេះ ដើមទុនគឺមានត្រឹម First Aid ហើយចាប់ផ្តើមទទួលទៅមើលអ្នកជំងឺនៅតាមផ្ទះ។ តាំងពីពេលនោះមក សេវាកម្ម Hospicare បានដឹងលឺទៅដល់អតិថិជន តាមរយៈការប្រាប់តៗគ្នា។ ជាចុងក្រោយ លោកស្រី ធីតា បានឱ្យដឹងថា ការបង្កើតអាជីវកម្មមួយនេះឡើង ព្រោះចង់ឃើញមនុស្សគ្រប់រូប មានសុខភាពល្អ ព្រោះសុខភាពគឺជាសំខាន់ជាងអ្វីៗទាំងអស់៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ ៖ សង្ហា

មតិយោបល់