/61e61eefaaa10_1642471140_medium.jpg)
- 2022-01-18 02:05:00
- ព័ត៌មាន
ប្រយ័ត្នសុខភាពផង! ពីស្អែកទៅអាកាសធាតុនឹងចុះត្រជាក់ ហើយមានភ្លៀងទៀត
- 2022-01-18 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នសុខភាពផង! ពីស្អែកទៅអាកាសធាតុនឹងចុះត្រជាក់ ហើយមានភ្លៀងទៀត
ចន្លោះមិនឃើញ
តាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករាស្អែកនេះទៅ កម្ពុជានឹងរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ក្នុងកម្រិតខ្សោយ។ ដោយឡែកពីថ្ងៃទី២០-២៥ ខែមករា កម្ពុជាក៏ទទួលឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយផងដែរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC
សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ ។
២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C
សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាននិង ភាគខាងកើត ។
៣. តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C
នៅថ្ងៃទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ ៕