• 2022-01-20 09:23:10
  • ព័ត៌មាន

ត្រៀមជួប លោក អៀ អ៊ុយ អ្នកផលិតហ្គេមរបស់ខ្មែរ "Osja Studio" ល្បីខ្លាំងដល់ប្រទេសជប៉ុន

  • 2022-01-20 09:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពីមុខជំនួញ Starting Up ឈានចូលដល់សប្តាហ៍ថ្មី ដោយនាំប្រិយមិត្តទៅជួបជាមួយនឹងភ្ញៀវកិត្តិយសមួយរូប ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យផលិតហ្គេម។ លោក អៀ អ៊ុយ ជា​ស្ថាបនិក​ហ្គេម​ខ្មែរ នឹងចូលខ្លួនមកបកស្រាយអំពីប្រវត្តិនិងការតស៊ូរហូតអាចផលិតហ្គេមល្បីដល់ប្រទេសជប៉ុន។

លោក អៀ អ៊ុយ ជា​ស្ថាបនិក​ហ្គេម​ខ្មែរដែល​ល្បី​ខ្លាំង​ដល់​ប្រទេស​ជប៉ុន "Asva the Monkey" បាន​ប្រឡូក​ការងារ​ដំបូង​​​​ក្នុង​ឆ្នាំ ២០០៣។ លោកធ្លាប់ធ្វើ​ជា​​​ជំនួយ​ការ​ផ្នែក​គណនេយ្យ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​កន្លែង ​​ដោយ​ទទួល​បាន​​​តម្លៃ​ពលកម្ម​​ ១៥០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ក្នុង​ប​ទ​ពិសោធន៍​​ប្រកប​អាជីព​ការងារ​ដំបូង​នោះ​ លោក​​ក៏​​​​ធ្លាប់​ធ្វើ​ការ​ងារស្ម័គ្រ​ចិត្ត​​ជា​ច្រើន​ឆ្នាំ​ជា​​​ជាង​ជួសជុល​កំព្យូទ័រ​នៅពេល​ទំនេរៗ ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​ឡើយ។

​លោក និង​មិត្តភក្តិ​លោក​ចំនួន​ ៣​ នាក់​ទៀត បាន​រួមគ្នា​បង្កើត​ជា​ក្រុមហ៊ុន​ផលិតហ្គេម​ទូរ​ស័ព្ទ​មួយ​ដែលមាន​ឈ្មោះថា អស្ចារ្យ​ស្ទូឌីយោ។​ ​អស្ចារ្យ​ស្ទូឌីយោ ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​ ២០១១​។ ដោយសារតែ​ការប្រើប្រាស់​ទូរស័ព្ទ Smartphone បាន​ និង​កំពុងតែ​កើន​ឡើង​ជា​លំដាប់ មាន​ក្រុមហ៊ុន និង​ក្រុម​អ្នក​ផលិត​ហ្គេម​ជាច្រើន​ចាប់ផ្តើម​ធ្វើការ​ផលិត​ហ្គេម​ប្រជែង​គ្នា ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកលេង​។

ការខិតខំ​ប្រឹងប្រែង និង​គំនិត​ច្នៃ​ប្រឌិត​របស់​លោក អ៊ុយ និង​ក្រុម​ការងារ​របស់លោក​បាន​ផ្តល់​ជា​ផ្លែផ្កា​នៅពេលដែល​លោក​បានឈ្នះ​ការ​ប្រកួត​ពានរង្វាន់​សហគ្រិន​វ័យក្មេង​កម្ពុជា បង្កើតឡើង​ដោយ JCI និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ដែល​ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​សហគ្រិន​វ័យក្មេង​ក្នុងស្រុក​ដោយ​លោក អ៊ុយ បាន​ជាប់​ជា​សហគ្រិន​​ដែល​មាន​គំនិតច្នៃ​ប្រឌិត​ខាង​បច្ចេកវិទ្យា​ខ្ពស់ (Outstanding High-Tech Business Award)​។

ចង់ដឹងថាដំណើ់រអាជីពជាអ្នកផលិតហ្គេម ជួបប្រទះការលំបាក ឫ ឧបសគ្គអ្វីខ្លះ?  រួម​ជា​មួយ​ភាព​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​បែប​ណា? ​​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មីទី២៧នេះ ដោយជួបជាមួយនឹងលោក អៀ អ៊ុយ នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់