• 2022-01-21 03:13:00
  • ព័ត៌មាន

អភ័យវង្សឃួង នាយករដ្ឋមន្ត្រីសៀមឈាមជ័រខ្មែរនិងការចិញ្ចឹមចិត្ត ចង់បានខេត្តបាត់ដំបង សៀមរាប

  • 2022-01-21 03:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១.ក្រោយពីគ្រួសារអភ័យវង្សភៀសខ្លួនជាមួយទ្រព្យសម្បត្តិ និងមាសរយរទេះយកទៅស្រុកសៀម

ទឹកដីខេត្តបាត់ដំបងនិងសៀមរាប បានស្ថិត នៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារអភ័យវង្សរហូតមកដល់អភ័យវង្សកថាថន ឈុំ យន្ត ចៅហ្វាយខេត្តបាត់ដំបងចុងក្រោយបង្អស់នៅឆ្នាំ១៩០៧ ដែលរដ្ឋាភិបាលសៀម ព្រម ប្រគល់ខេត្តនេះមកឱ្យបារាំងវិញដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ពេលនោះគ្រួសារត្រកូលអភ័យវង្សកថាថន ឈុំ បានប្រមូលយកទ្រព្យសម្បត្តិ និងមាស ប្រាក់របស់ខ្មែរ ដឹកជញ្ជូនយកទៅរស់នៅស្រុកសៀមរាប់រយរទេះ។ ប៉ុន្តែទោះ បីពួកគេបានរត់ចោលស្រុកទៅហើយក៏ដោយ ក៏កូនចៅជំនាន់ក្រោយៗរបស់ពួកគេនៅ តែចិញ្ចឹមចិត្ត យកខេត្តបាត់ដំបងនិងសៀមរាបទៅឱ្យសៀមដែរ ជាក់ស្តែងដូចជា “អភ័យវង្ស ឃួង ” (កើតថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩០២) ជាកូនរបស់ កថាថន ឈុំ នៅខេត្តបាត់ដំបង ដែលពេលនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម។នេះបើឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល។

២. អភ័យវង្ស ឃួង នាយករដ្ឋមន្ត្រីសៀមឈាមខ្មែរ ឆ្នាំ១៩៤៧

ដើមហេតុនោះគឺ ដោយសារគ្រួសារនេះ បានប្រមូលយកទ្រព្យសម្បត្តិ មាស ប្រាក់របស់ខ្មែរទៅយ៉ាងច្រើនបែបនេះហើយ ធ្វើ ឱ្យកូនចៅជំនាន់ក្រោយៗរបស់អភ័យវង្សបាន ខ្លួនចូលទៅក្នុងជួរនយោបាយសៀម រហូតត្រូវបានគ ជ្រើសតាំងឱ្យធ្វើជានាយករដ្ឋមន្ត្រីសៀម បានមួយឆ្នាំ នៅឆ្នាំ១៩៤៧។

គ្រាន់តែបានឡើងកាន់អំណាចភ្លាម អភ័យវង្សឃួង មិនបានភ្លេចពីគំនិតឈ្លានពានយក ទឹកដីខេត្តបាត់ដំបងនិងសៀមរាបនោះទេ គឺនៅក្រោមអំណាចរបស់ខ្លួនអភ័យវង្ស ឃួង បានគាំទ្រ ប៉ុក ឃុន(ប៉ុក ឃុន ជាកូនចៅជំនាន់ក្រោយរបស់ក្រុមគ្រួសារចៅហ្វាប៉ុក ដែលជាឪពុកចិញ្ចឹមរបស់ព្រះអង្គ អេង ហើយចៅហ្វ៊ា ប៊ុក នេះក៏ជាក្រុមគ្រួសារក្បត់ជាតិខ្មែរដូចគ្រួសារចៅហ្វាបែនដែរ ដែលនាំគ្នា យកទ្រព្យសម្បត្តិខ្មែរជាច្រើនទៅរស់នៅស្រុកសៀម។ )ដែលបានបង្កើតចលនាខ្មែរឥស្សរៈតាំងពីឆ្នាំ១៩៤៦ ក្នុងស្រុកអន្លង់ វិលចម្ងាយ១៥គ.ម.ពីទីរួមខេត្តបាត់ដំបង ដើម្បីធ្វើការប្រឆាំងទៅនឹងបារាំងមិនឱ្យទាម ទារយកទឹកដីខេត្តបាត់ដំបងនិងសៀមរាបមកឱ្យខ្មែរវិញ ព្រោះទឹកដីទាំងពីរខេត្តនេះ ត្រូវបានជប៉ុនកាត់ទៅឱ្យសៀមម្ដងទៀតនៅឆ្នាំ១៩៤១ នៅពេលជប៉ុនចូលមកគ្រប់គ្រង ឥណ្ឌូចិន រហូតមកដល់ឆ្នាំ១៩៤៥ ជប៉ុនត្រូវបរាជ័យ ហើយបារាំងក៏ចូលមកគ្រប់គ្រង នៅឥណ្ឌូចិនវិញនៅឆ្នាំ១៩៤៦នោះដែរ។

ការបាត់បង់ទឹកដីខ្មែរខេត្តបាត់ដំបងនិងសៀមរាបទៅក្រោមការគ្រប់គ្រងរបស់ សៀមម្ដងទៀតនៅឆ្នាំ១៩៤១ ក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២ត្រូវបានបារាំង ធ្វើការទាមទារយ៉ាងស្វិតស្វាញពីសៀម មកឱ្យខ្មែរវិញម្ដងទៀតនៅក្នុងសន្ធិសញ្ញាបារាំង សៀមស្តីពីបញ្ហាព្រំដែនរវាងដែនដីនៅក្រោមអាណានិគមន៍បារាំងនិងសៀម ដែលត្រូវបាន ចុះហត្ថលេខាកាលពីឆ្នាំ១៩០៧។

ប្រភព៖ឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល(សៀវភៅកម្ពុជារវាងសៀម យួន និងអណានិគមបារាំង)

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់