- 2022-01-28 00:31:00
- ព័ត៌មាន
បើកបង្ហាញរឿងពីក្រោយ ដែលបងប្អូនមិនអាចកុហកធនាគារបាន សូម្បីចំណុចតូចៗ!
- 2022-01-28 00:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកបង្ហាញរឿងពីក្រោយ ដែលបងប្អូនមិនអាចកុហកធនាគារបាន សូម្បីចំណុចតូចៗ!
ចន្លោះមិនឃើញ
វិស័យធនាគារ និងហិរញ្ញវត្ថុ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារដោយផ្ទាល់ដល់និយោជិក រួមទាំងគុណតម្លៃនៃកម្ចីសម្រាប់ប្រជាពលរដ្ឋ និង SME ក្នុងការចាប់ផ្ដើម ឬស្ដារសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការប្រើប្រាស់កម្ចីរបស់ធនាគារ។
នៅក្នុងដំណើរការផ្ដល់ និងទទួលប្រាក់កម្ចី អតិថិជនរមែងឆ្លងកាត់ការសិក្សាពីព័ត៌មានជុំវិញដើម្បីធានាពីភាពរឹងមាំនៃលទ្ធផលភាពសងត្រឡប់មកវិញតាមកិច្ចសន្យាដែលបានព្រមព្រាង។ ព័ត៌មានទាំងនេះ គឺរបាយការណ៍ពីប្រវត្តិកម្ចីរបស់អតិថិជនជាចំណុចសំខាន់ និងទាមទារនូវភាពទៀងត្រង់។ ដូច្នេះហើយ អតិថិជនរមែងទទួលពាក្យលើកទឹកចិត្តពីមន្ត្រីឥណទានឲ្យផ្ដល់ព័តមានពិតជាក់លាក់។
ព្រោះថា "ការកុហក" មិនអាចជួយអ្វីបាន មានតែធ្វើឲ្យបាត់ប្រយោជន៍ក្នុងពេលដែលយើងកំពុងត្រូវការប្រាក់កម្ចីដើម្បីទៅដោះស្រាយតម្រូវការប៉ុណ្ណោះ ដោយហេតុថា ធនាគារ អាចឆែកដឹងប្រវត្តិកម្ចីរបស់អតិថិជនត្រឹម១នាទីប៉ុណ្ណោះ ដឹងខ្ទេចទាំងអស់។ នេះមិនមែនជាការ កុហក ឬគំរាមនោះទេ ប៉ុន្តែវាជាការពិត។
តាមលោក សុខ វឿន នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញវត្ថុ LOLC និងជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជាប្រធានគណៈកម្មាធិការស្វ័យបញ្ញត្តិរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក៏ជាប្រធានក្រុមការងារ គោលការណ៍នៃការផ្ដល់កម្ចីរវាងសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ ក្នុងស្រុក ត្រូវបានចងភ្ជាប់គ្នាដោយប្រព័ន្ធគ្រប់គ្រងទិន្នន័យកណ្ដាលមួយហៅថា CBC(Credit Borrow Cambodia)។
ប្រព័ន្ធនេះ ត្រូវបានគេបញ្ចូលរាល់ព័ត៌មានកម្ចីរបស់អតិថិជនទាំងអស់។ លោក សុខ វឿន ថ្លែងថា "បើគាត់ទៅខ្ចីអ្នកចងការក្រៅប្រព័ន្ធអី អាចមិនមានព័ត៌មាននៅក្នុង CBC តែបើគាត់ខ្ចីពីធនាគារ ឬស្ថាប័នផ្លូវការណាមួយ ព័ត៌មានរបស់គាត់ទាំងអស់ នឹងកត់ត្រាក្នុង CBC។ ដូច្នេះគាត់ខ្ចីនៅណាខ្លះ ខ្ចីប៉ុន្មាន សងយឺតប៉ុន្មានថ្ងៃ ហេតុអ្វីបានយឺតអីគឺមានទាំងអស់!”។ ស្ថានភាពនេះហើយ លោកថា អតិថិជនមិនត្រូវផ្ដល់ព័ត៌មានកុហកឡើយ។
អំពី CBC៖ CBC ឬ Credit Bureau Cambodia គឺជាស្ថាប័នឯករាជ្យមួយ បច្ចុប្បន្នមានម្ចាស់ភាគហ៊ុន ២ផ្នែកធំៗ ក្នុងនោះ១ផ្នែកមាន សមាជិកធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញវត្ថុដែលមានហ៊ុនចំនួន ៥១% និង ៤៩%ទៀតជារបស់ Vida ដែលជាស្ថាប័នជំនាញខាងការងារនេះមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។
ដូចរៀបរាប់ខាងលើ CBC ធ្វើកិច្ចការរក្សាពីប្រវត្តិកម្ចីរបស់អតិថិជនទាំងអស់ ទាំងល្អ និងប្រវត្តិមិនល្អដែលមានក្នុងកម្ចីរបស់អតិថិជន ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចចុះឈ្មោះដើម្បីមានលទ្ធភាពឆែកដឹងពីព័ត៌មានចាំបាច់ខាងលើ ដើម្បីធានាដល់ការសន្និដ្ឋានក្នុងការផ្ដល់ការអនុញ្ញតិ ឬបដិសេធកម្ចី។
នេះជារបៀបក្នុងការប្រមែប្រមូល និងផ្ទៀងផ្ទាត់ សិក្សាពីលទ្ធភាពសងត្រឡប់របស់អតិថិជន។ ប៉ុន្តែក្នុងសាច់រឿងជាក់ស្ដែង លោក សុខ វឿន បានបញ្ជាក់ថា អតិថិជនដែលជាប្រវត្តិមិនល្អក្នុងរបាយការណ៍កម្ចី មិនសុទ្ធតែត្រូវបដិសេធ និងក៏មិនសុទ្ធមានបញ្ហាក្រោយទទួលបានកម្ចីនោះទេ។ លោកថា តាមបទពិសោធន៍របស់លោក អ្នកដែលមិនមានប្រវត្តិខ្ចីសោះ គឺច្រើនមានបញ្ហាក្នុងការសងត្រឡប់ទៅវិញ៕