- 2022-02-21 02:35:00
- ព័ត៌មាន
មិនមែនចេះតែព្យាបាលទេ! អ្នកជំងឺអូមីក្រុង កម្រិតស្រាល រោគសញ្ញាតិចតួចឬគ្មាន ក្រសួងណែនាំពីវិធីព្យាបាលខ្លួនឯងនៅផ្ទះ ចាំបាច់ត្រូវដឹង
- 2022-02-21 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនចេះតែព្យាបាលទេ! អ្នកជំងឺអូមីក្រុង កម្រិតស្រាល រោគសញ្ញាតិចតួចឬគ្មាន ក្រសួងណែនាំពីវិធីព្យាបាលខ្លួនឯងនៅផ្ទះ ចាំបាច់ត្រូវដឹង
ចន្លោះមិនឃើញ
នាពេលនេះចំនួនអ្នកវិជ្ជមានកូវីដ១៩ប្រភេទ អូមីក្រុង ហាក់ស្ទុះឡើងខ្លាំងវិញគួរឲ្យព្រួយបារម្ភបំផុត នៅក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែកើនឡើងនូវតួលេខអ្នកឆ្លងអូមីក្រុងច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអ្នកឆ្លងភាគច្រើនសុទ្ធតែចេញពីការរាលដាលក្នុងសហគមន៍ទាំងអស់។ ក្រោយកើតមានការឆ្លងអូមីក្រុងក្នុងសហគមន៍កើនឡើងច្រើនជាបន្តបន្ទាប់មកនេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំអំពីវិធីសាស្ត្រក្នុងការព្យាបាលនៅតាមផ្ទះ ខ្លួនឯង ដែល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាចាំបាច់ត្រូវដឹង ៖
អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា អាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួន ឯងនៅផ្ទះ ដោយប្រើឱសថព្យាបាលតាមរោគសញ្ញា តាមការចាំបាច់ និង/ឬប្រើឱសថប្រឆាំងវីរុស ដូចជា ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Molrupiravir Capsules 200mg) ជាដើម ដោយគោរពនូវកម្រិតដូសប្រើប្រាស់ គឺលេបម្ដង ៤គ្រាប់ (កម្រិត ២០០ មីលីក្រាម ក្នុងមួយគ្រាប់ ) លេបរៀងរាល់ ១២ម៉ោងម្តង សម្រាប់រយៈពេល ៥ថ្ងៃ បន្តបន្ទាប់។
ក្រសួងបញ្ជាក់ទៀតថា គួរប្រើ Molnupiravir ឱ្យបានឆាប់តាមដែល អាចធ្វើទៅបាន បន្ទាប់ពីការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឃើញវិជ្ជមាន។ មិនត្រូវប្រើឱសថនេះក្នុងអំឡុងពេលមានផ្ទៃពោះ និងពុំត្រូវប្រើសម្រាប់មនុស្សអាយុក្រោម ១៨ឆ្នាំ និងស្ត្រីបំបៅដោះកូននោះទេ។
ចំពោះ អ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធ្ងន់៖ ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ។ អ្នក ជំងឺកូវីដ-១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញាដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថាវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពហាក់ ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថបំៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវត្តន៍ប្រសើរឡើងនៃ ស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល
លក្ខខណ្ឌបញ្ចប់ការព្យាបាល៖ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ដែលធ្វើការព្យាបាលនៅតាមផ្ទះ ចាំបាច់ត្រូវធ្វើត ស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នៅថ្ងៃទី៧ ប្រសិនបើគ្មានរោគសញ្ញារយៈពេល ៣ថ្ងៃចុងក្រោយ (ថ្ងៃទី៥, ៦ និង៧)។ ក្នុងករណី ទទួលបានលទ្ធផលតប្តូរហ័សអវិជ្ជមាន អនុញ្ញាតឱ្យបញ្ចប់ការព្យាបាលដោយខ្លួនឯង។ ប្រសិនបើលទ្ធផលតស្ដរហ័សវិជ្ជមាន ត្រូវធ្វើតេស្តរហ័សម្តងទៀតក្នុងគម្លាត ៤៨ម៉ោងពីគ្នា រហូតដល់ទទួលបានលទ្ធផលតស្តរហ័សអវិជ្ជមាន។ ចំពោះអ្នកដែលបានចាក់ វ៉ាក់សាំងពេញលេញ ពុំតម្រូវឱ្យធ្វើចត្តាឡីស័កក្រោយបញ្ចប់ការព្យាបាលឡើយ។ ចំពោះអ្នកដែលពុំបានចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ក្រោយបញ្ចប់ការព្យាបាលជាចាំបាច់ ៕