• 2022-03-09 09:58:09
  • ព័ត៌មាន

[Podcast] ជួបជាមួយអ្នកនាង វត្ថា វិច្ឆិកា ស្ថាបនិក "សិប្បកម្មដៃខ្មែរ" បង្កើតផលិតផលខ្មែរ និងផ្តល់ការងារដល់ស្រ្តីខ្មែរ

  • 2022-03-09 09:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសប្តាហ៍ថ្មីនៃកម្មវិធី Starting Up ភ្ញៀវកិត្តិយសមួយរូប គឺអ្នកស្រី វត្ថា វិច្ឆិកា បានបកស្រាយនូវដំណើរដើមទងអំពីការចាប់ផ្តើមអាជីវកម្ម និងការបោះជំហានចូលក្នុងជីវិតជាសហគ្រិន ហើយទទួលបានជោគជ័យមកដល់សព្វថ្ងៃ។ អ្នកស្រី វត្ថា វិច្ឆិកា ជាស្ថាបនិកក្រុមហ៊ុនសិប្បកម្ម "ដៃខ្មែរ" ដែលផលិតគ្រឿងសម្អាងធម្មជាតិ ផ្តល់ការងារជាច្រើនកន្លែងដល់ស្រ្តីខ្មែរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តីខ្មែរក្នុងសហគមន៍។

អ្នកស្រី វត្ថា វិច្ឆិកា មានប្រវត្តិតស៊ូមិនធម្មតា ទម្រាំអាចកកើតនូវក្រុមហ៊ុនផលិតគ្រឿងសម្អាងធម្មជាតិ និងកំពុងទទួលបានការគាំទ្រជាច្រើនពីអតិថិជន។ ក្រុមហ៊ុនដៃខ្មែរ កកើតឡើងក្នុងឆ្នាំ២០១៤ ដោយនៅក្នុងឆ្នាំ២០១៧ អ្នកស្រី វិច្ឆិកា បានចាប់ផ្តើមផលិតនូវផលិតផលដោយខ្លួនឯងផ្ទាល់។ ចំពោះវត្ថុធាតុដើម ដែលក្រុមហ៊ុនដៃខ្មែរ យកមកផលិតធ្វើគ្រឿងសម្អាង គឺសុទ្ធសឹងតែជារបស់ធម្មជាតិ របស់ខ្មែរយើងតែម្តង និងទទួលស្គាល់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា។

ជាចុងក្រោយ អ្នកស្រី វត្ថា វិច្ឆិកា មានពាក្យពេចន៍មួយចំនួនលើកទឹកចិត្តដល់ស្រ្តីដែលចង់ចាប់ផ្តើមអាជីវកម្ម គប្បីស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ខ្លួន ឫ ជំនាញណាមួយដែលអាចជួយដល់សង្គម និងបរិស្ថាន ប៉ុន្តែត្រូវមានគោលដៅជាក់លាក់ផងដែរ៕

Listen to ""សិប្បកម្មដៃខ្មែរ" បង្កើតផលិតផលខ្មែរ និងផ្តល់ការងារដល់ស្រ្តីខ្មែរ l Starting Up Ep33" on Spreaker.

អត្ថបទ ៖ សង្ហា

មតិយោបល់