• 2022-03-17 08:10:26
  • ព័ត៌មាន

ត្រៀមជួប អ្នកស្រី ជា រដ្ឋា បង្កើតផ្សារអនឡាញ​ Khmum eShop ជួយរកទីផ្សារជូនអ្នកលក់ក្នុងស្រុក

  • 2022-03-17 08:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងសប្តាហ៍ថ្មីនៃកម្មវិធី Starting Up ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសមួយរូបដែលមានបទពិសោធន៍ច្រើនឆ្នាំផ្នែកសេដ្ឋកិច្ច និងព័ត៍មានវិទ្យា បញ្ចប់ការសិក្សាពីក្រៅប្រទេស។ អ្នកស្រី ជា រដ្ឋា ស្ថាបនិក ផ្សារអនឡាញ Khmum eShop នឹងចូលខ្លួនមកបកស្រាយពីគន្លឹះចាប់ផ្តើមអាជីវកម្ម ឱ្យទទួលបានជោគជ័យ។

អ្នកស្រី ជា រដ្ឋា បញ្ចប់ការសិក្សាជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ មកពី University of California ក្នុងឆ្នាំ ២០០២ ដល់ ២០០៤ និងអនុបណ្ឌិតជំនាញ គ្រប់គ្រងអាជីវកម្ម មកពី California State University សហរដ្ឋអាមេរិក។ អ្នកស្រី មានបទពិសោធន៍ច្រើនជាង ១០ ឆ្នាំក្នុងមុខងារជា Financial Analyst និង Software Development ទាំងនៅអាមេរិក និង អូស្រ្ដាលី។ អ្នកស្រី រដ្ឋា ធ្លាប់កាន់ការងារជា អ្នកបង្កើតបច្ចេកវិទ្យា (Automate) ជួយសម្រួលការងាររបស់ IBM Logistics និងបានក្លាយជាអនុប្រធាន សមាគមសហគ្រិនស្រ្តីកម្ពុជា នៅឆ្នាំ ២០២១។

អ្នកស្រី ជា រដ្ឋា ចាប់ផ្តើមបង្កើតអាជីវកម្ម Khmum Technology នៅឆ្នាំ ២០១៨ ក្នុងគោលបំណងជួយសហគ្រិនស្រ្តីខ្មែរ បង្កើតទីផ្សារលក់ផលិតផលក្នុងស្រុក និងជួយផ្នែកហរិញ្ញវត្ថុផងដែរ។ ចង់ដឹងលម្អិតពីជីវប្រវត្តិ និងដំណើរដើមទងក្នុងការចាប់ផ្អើមអាជីវកម្ម កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងអ្នកស្រី ជា រដ្ឋា នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់