• 2022-03-21 07:17:09
  • ព័ត៌មាន

អ្នកស្រី ជា រដ្ឋា ជំរុញឱ្យស្រ្តីខ្មែររៀនជំនាញ IT ក្រោយជោគជ័យបង្កើតផ្សារអនឡាញ Khmum eShop

  • 2022-03-21 07:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងសប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញ Starting Up ប្រិយមិត្តបានជួបជាមួយភ្ញៀវកិត្តិយសមួយរូប គឺអ្នកស្រី ជា រដ្ឋា CEO និង Founder ក្រុមហ៊ុន Khmum Technology។ អ្នកស្រី បានបង្កើតកម្មវិធីមួយឈ្មោះថា Khmum eShopជាទីផ្សារអនឡាញថ្មី ដែលទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីអតិថិជន និងមានកេរ្ត៍ឈ្មោះល្បីលើការស្វែងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក។

អ្នកស្រី ជា រដ្ឋា បានជ្រើសរើសយកជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ នៅសកលវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក។ អ្នកស្រី បានបញ្ចប់ការសិក្សាផ្នែកនេះនៅក្នុងឆ្នាំ ២០០៤ នៅសកលវិទ្យាល័យUniversity of California។ ជីវិតជានិស្សិតនៅសហរដ្ឋអាមេរិក អ្នកស្រីបានថ្លែងឱ្យដឹងថា មិនមែនជារឿងងាយស្រួលឡើយ ដោយត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះជីវិតរបស់ខ្លួនឯងផ្ទាល់។

ត្រឡប់មកស្រុកខ្មែរនៅក្នុងឆ្នាំ ២០១៦ អ្នកស្រីបានចាប់ផ្អើមបង្កើតក្រុមហ៊ុន Khmum Technology ដែលជាក្រុមហ៊ុនផលិត software។ ក្រោយមក Khmum eShop ក៏បានលេចរូបរាងឡើងដើម្បីជួយអ្នកលក់ផលិតផលនៅក្នុងស្រុក។ គិតមកដល់បច្ចុប្បន្នមានអ្នកលក់ជាច្រើន មានអតិថិជនជាច្រើនបានប្រើប្រាស់កម្មវិធី Khmum eShop ដើម្បីដាក់លក់ផលិតផល។

អ្នកស្រី ជា រដ្ឋា បានចែករំលែកនូវបទពិសោធន៍ជីវិតមួយចំនួន ក្នុងនាមជាអ្នកជំនួញត្រូវមានចិត្តអំណត់ និងកុំរំពឹងខ្ពស់នៅក្នុងឆ្នាំដំបូង ដែលធ្វើឱ្យមានសម្ពាធកាន់តែធ្ងន់បន្ថែមទៀត ព្រោះការរកសុីតែងមានឡើងមានចុះ មិននៅស្ថិតស្ថេររហូតទេ និងសំខាន់មាន team មួយដែលមាន passion ដូចគ្នាទើប start up អាចដើរទៅមុខប្រកបដោយជោគជ័យបាន៕

សូមទស្សនាវីដេអូពេញនៅខាងក្រោម

អត្ថបទ ៖ សង្ហា

មតិយោបល់