- 2022-03-21 08:22:30
- ព័ត៌មាន
អាណោចអធ័មហួស នេះគឺជាពិធីបុណ្យដ៏ឯកោ របស់ទាហា៊នវ័យក្មេងអ៊ុយក្រែន
- 2022-03-21 08:22:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាណោចអធ័មហួស នេះគឺជាពិធីបុណ្យដ៏ឯកោ របស់ទាហា៊នវ័យក្មេងអ៊ុយក្រែន
ចន្លោះមិនឃើញ
Dmytro Kotenko វ័យ ២១ឆ្នាំ គឺជាទាហានម្នាក់ក្នុងចំណោមទាហានរាប់រយនាក់ទៀតរបស់ អ៊ុយក្រែនដែលយកជីវិតទៅប្ដូរនឹងការការពារទឹកដីរបស់ពួកគេប្រឆាំងការលុកលុយរបស់រុស្សី។ ចៃដន្យមិនល្អ រូបគេបានស្លាប់ទាំងពីថ្ងៃទី៣នៃសង្គ្រាមឈ្លានពាននេះ។
អ្វីដែលគួរឲ្យស្រណោះ សពរបស់ Dmytro Kotenko ត្រូវបានបូជាដោយមិនមានអ្នកចូលរួមសូម្បីម្នាក់ ក្នុងនោះរាប់ទាំងឪពុកម្ដាយរបស់គេ។ តាមព័ត៌មានឪពុកម្តាយរបស់ Kotenko បានដឹងដំណឹងពីការស្លាប់របស់កូនប្រុសវ័យ ២១រូបនេះ តាំងពីថ្ងៃទី ២៦ កុម្ភៈ ដែលជាថ្ងៃទី៣នៃការលុកលុយរបស់រុស្សីមកលើអ៊ុយក្រែន ពីមិត្តកុមារភាពរបស់ Dmytro ដែលជាទាហានក្នុងកងកាំភ្លើងធំអ៊ុយក្រែន បានទូរស័ព្ទមកប្រាប់។
ប៉ុន្តែពួកគាត់ ទំនងមិនដឹងថាកូនប្រុសរបស់ពួកគេត្រូវបានគេបញ្ចុះនៅថ្ងៃណាផងទេ ដោយសារតែពួកគេរស់ឆ្ងាយពីកន្លែងរបស់កូនប្រុសប្រមាណ 600 ម៉ាយ ស្មើនឹងជាង ៩០០គីឡូម៉ែត្រថែមទៀត។ ម្ដាយឪពុករបស់យុវជនពលីអ៊ុយក្រែនខាងលើ រស់នៅជាមួយប្អូនប្រុសពីរនាក់របស់គេ នៅជិតទីក្រុង Sumy ភាគខាងកើត ដែលត្រូវបានបាញ់ផ្លោងយ៉ាងខ្លាំងដោយកងកម្លាំងរុស្ស៊ី រហូតដល់ធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរវាងគ្នានឹងគ្នា។
គ្រួសារ Kotenkos គឺជាគ្រួសារក្រីក្រមួយ ដែលមានសមាជិក ៥នាក់ គឺឪពុក ម្តាយ និងកូនប្រុស៣នាក់។ Kotenkos គឺជាកូនប្រុសច្បង ពួកគេរស់នៅក្នុងផ្ទះសមល្មមនៅក្នុងភូមិតូចមួយ ដែលនិយាយភាសារុស្សី ស្ថិតនៅតាមព្រំដែនរុស្ស៊ី ភាគខាងកើតអ៊ុយក្រែន។ ទីនោះហើយ ដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អះអាងថា គាត់កំពុងជួយសង្គ្រោះសង្គ្រោះពលរដ្ឋស៊ីវីល ពីនឹមនៃការគៀបសង្កត់របស់អ៊ុយក្រែន៕