• 2022-04-08 03:55:42
  • ព័ត៌មាន

ត្រៀមជួប លោកបេ អុិញហ៊ាន ម្ចាស់សិប្បកម្ម​កែច្នៃវត្ថុធាតុដើមស្រស់ៗ​ ​ពី​កសិករ​ទៅជាអាហារសម្ងួត

  • 2022-04-08 03:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលដល់សប្តាហ៍ថ្មីនៃកម្មវិធីជជែកពីមុខជំនួញ Starting Up ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសមួយរូប គឺ លោកបេ អុិញហ៊ាន ស្ថាបនិកសិប្បកម្មស៊ូហ៊ាន Sou Hean Safety Food កែច្នៃអាហារសុវត្ថិភាពដូចជា មីដំឡូង មីត្រាវ មីល្ពៅ លក់ដុំនិងរាយ ប្រកបដោយរសជាតិឆ្ងុយឆ្ងាញ់ ល្អចំពោះសុខភាព។

លោក បេ អុិញហ៊ាន បញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជំនាញកែច្នៃចំណីអាហារ Food Innovation នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC។ លោកបញ្ចប់ថ្នាក់បណ្ដុះបណ្ដាលជំនាញកែច្នៃអាហារ ​មកពីប្រទេសអ៉ីស្រាអែល។ លោក បង្កើតសិប្បកម្មអាហារសម្ងួត ស៊ូហ៊ាន (Sou Hean Safety Food) បានប្រមាណជាង ៩ខែ ដែលជាសិប្បកម្មកែច្នៃអាហារសុវត្ថិភាព ស្ដង់ដារ​វិញ្ញានប័ត្រទទួលស្គាល់ដោយមន្ទីរ​ឧស្សាហកម្ម ចំណីអាហារកម្ពុជា មានការស្រាវជ្រាវនិង​សាកល្បងលើទីផ្សារច្រើនខែមុននឹង​ដាក់​លក់។

លោក បេ អុិញហ៊ាន បង្កើតសិប្បកម្មអាហារសុវត្ថិភាពនេះឡើង គឺដើម្បីជួយលើកកម្ពស់វត្ថុធាតុដើម ក្នុងស្រុក កាត់បន្ថយ​ការកែច្នៃអាហារ​ដោយគ្រឿងផ្សំគីមីបណ្ដាល​ឲ្យប៉ះពាល់ដល់សុខភាព និងរួមចំណែកកាត់បន្ថយផលិតផលនាំចូល​ពីក្រៅប្រទេស។

ចង់ដឹងថាអាជីវកម្មកែច្នៃអាហារ ជួបប្រទះការលំបាក ឫ ឧបសគ្គអ្វីខ្លះ?  រួម​ជា​មួយ​ភាព​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​បែប​ណា? ​​កុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក បេ អុិនហ៊ាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់