• 2022-04-05 02:44:48
  • ព័ត៌មាន

អុញ! គ្រូតឿ ចេះក្បាច់គុន កាប់មិនមុតដុតមិនឆេះ ចេះយុទ្ធសិល្បិ៍មិនចាញ់អ៊ូខុង ចូលប៉ុស្តិ៍វាស់កម្ពស់

  • 2022-04-05 02:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានបឋមនៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ នេះ គ្រូតឿ ដែលកំពុងល្បីលើបណ្ដាញសង្កមហ្វេសបុក ចេះក្បាច់គុន កាប់មិនមុត ដុតមិនឆេះ ចេះយុទ្ធសិល្បិ៍ច្រើនយ៉ាង ពេលនេះបានចូលប៉ុស្ដិ៍ប៉ូលិសវាស់កម្ពស់ហើយ។

តាមប្រភពដដែលបានឱ្យដឹងថា គ្រូតឿ រូបនេះត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានកោះហៅ យកមកវាស់កម្ពស់នៅប៉ុស្តិ៍នគរបាលឃុំវិហារសួគ៌ ដើម្បីធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់រាល់សកម្មភាពបំពុលសង្គមបន្តទៅទៀត។

គួរឱ្យដឹងថាគ្រូតឿតែងបង្ហាញសកម្មភាពចម្លែកៗមានទាំងបង្ហាញក្បាច់គុន ចេះយុទ្ធសិល្បិ៍ មន្តវិជ្ជាការ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមតែងផ្ទុះសំំណើចសឹងតែគ្រប់វីដេអូ។ យ៉ាងណាមិញសកម្មភាពទាំងនេះក៏ទទួលបាននូវការរិះគន់ជាច្រើនពីសំណាក់មហាជនផងដែរ ហើយពេលនេះគ្រូតឿត្រូវបានកោះហៅយកមកអប់រំ ណែនាំ ដើម្បីឱ្យបញ្ឈប់ទង្វើទាំងនេះទៀត៕

មតិយោបល់