• 2022-04-19 04:05:00
  • ព័ត៌មាន

មកស្គាល់ផ្កា «មន្ទារ» សៀតព្រះកាណ៌ព្រះនាងកិរិណីទេវី ខ្មែរបុរាណជឿថាដាំនៅក្នុងផ្ទះនាំសេចក្តីសុខចម្រើន

  • 2022-04-19 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា «មន្ទារ» សរសេរជា «មន្ទារវបុស្ប» ក៏បានជា ចុល្លព្រឹក្សម្យ៉ាងមានកម្ពស់ជាមធ្យម ចាប់ពី ៣,៥ម ទៅ ២០ម មានដើមធំ មែកទាបៗ ដើមមូល សំបកដើមមានពណ៌ប្រផេះ ស្លឹកមានលក្ខណៈស្តើង ដុះតម្រៀបឆ្លាស់គ្នា រាងពងក្រពើ ចុងស្លឹកស្រួច គល់ស្លឹក និងគែមស្លឹករលោងមានរលកតិចៗ ផ្ទៃស្លឹករលោងទាំងសងខាង លើកលែងតែផ្នែកកណ្តាលនៃស្លឹកដែលមានរោមតិចៗ ទងស្លឹកមានសណ្ឋានមូលប៉ោង ផ្កាទោល ច្រើនលូតចេញនៅតាមប្រគាបស្លឹកនៃចុងមែក ផ្កាមានពណ៌លឿងស្រាល ពេលមិនទាន់រីកផ្កាមានរាងមូលដូចស៊ុតមាន់ ស្រទាប់ខាងក្នុងតូចជាងស្រទាប់ក្រៅ ទងផ្កាមានទំហំធំ និងរឹង ហើយផ្លែជាចង្កោមមានរាងពងក្រពើ គ្រាប់រាងសំប៉ែតពណ៌ក្រហមត្នោត ។

ផ្កាមន្ទារមានច្រើនប្រភេទ ដូចជា ៖ មន្ទារបុស្ប , មន្ទារពេជ្យ មានផ្កាសស្រុកខ្លះហៅមន្ទារព្រៃ , មន្ទារដែង មានផ្កាក្រហម ផ្កានេះច្រើនចេញផ្កានៅរដូវ ខែមិនា ដល់ឧសភា មានឈ្មោះខ្មែរ ហៅថា មន្ទារបុស្ប ទេពមន្ទារ មន្ទារថោង មន្ថា ។ ឯឈ្មោះវិទ្យាសាស្ត្រ ៖ Magnolia liliifera (L.) Baill ជាពពួកអំបូរ ខ្មែររៀ (Magnoliaceae Juss.) ។ ឧបតិដ្ឋាន ៖ ឥណ្ឌា, កោះអាន់ដាម៉ាន់ , រដ្ឋអាស្សាម , កោះប៎នេអូ , កម្ពុជា , តំបន់ហិមាល័យខាងកើត , កោះហៃណាន , កោះជ្វា ,លាវ , កោះលេសឺស៊ុនដា , ម៉ាលូគូ , ភូមា , ញូវជីនៀរ , ហ្វីលីពីន , កោះសូឡាវេសុី , កោះស៊ូមាត្រា , ថៃ , វៀតណាម ។

ប្រវត្តិផ្កាមន្ទារបុស្ប

ទាំងប្រជាជន ខ្មែរ និង សៀមសម័យបុរាណជឿរថា ការដាំផ្កាមន្ទារ បុស្បនៅក្នុងផ្ទះ និងនាំសេចក្តីសុខចំរើន ព្រោះផ្កាមន្ទារជាផ្កាស័ក្ខសិទ្ធ នៅឋានសួគ៌ ហើយវាបានធ្លាក់ចុះមក ឋានមនុស្សលោក ។ លើសពីនេះ មានជំនឿមួយទៀតថា ផ្ទះណាដែលដាំដើមមន្ទារបុស្បនេះ នៅក្នុងផ្ទះនោះ នឹងធ្វើឱ្យមានភាពស្រស់ស្អាត សុខភាពល្អ និងមានភាពទាក់ទាញ ព្រោះផ្កាមន្ទារបុស្ប រីកមានក្លិនក្រអូបឈ្ងប់ ។

ផ្កាមន្ទារបុស្ប ក្នុងពុទ្ធប្រវត្តិ

តាមពុទ្ធប្រវត្តិបានសរសេរថា ព្រះមហាកាស្សាប៉ា ថេរៈ ក្នុងដំណើរទៅជួបព្រះសម្មាសម្ពុទ្ធជាមួយព្រះសង្ឃ ៥០០អង្គនៅតាមផ្លូវ ព្រះអង្គបានទតឃើញបុរសម្នាក់ មានកាន់ផ្កាមន្ទារបុស្បនេះ ធ្វើដំណើរមកពីក្រុង កូស៊ីន ដោយមានការងឿងឆ្ងល់ និងសង្ស័យ ព្រោះផ្កាមន្ទារបុស្បនេះមិនមែនជាផ្កាដែលមាននៅក្នុងលោកមនុស្សទេ ហើយផ្កានេះមានវត្តមានតែក្នុងពេលដែលព្រះសម្មាសម្ពុទ្ធនៅក្នុងព្រះគ៌រតែប៉ុន្នោះ ឬក្នុងពេលដែលទ្រង់ប្រសូត្រ និងពេលព្រះសម្មាសម្ពុទ្ធចូលនិពាន្វតែប៉ុន្នោះ ហើយស្រាប់តែលេចឡើងក្នុងពេលនេះទៅវិញ ។ បន្ទាប់ពីព្រះមហាកាស្សាប៉ា បានឈប់សួរបុរសនោះទៅក៏បានដឹងថា ព្រះសម្មាសម្ពុទ្ធបានចូលបរិនិពាន្វ ៧ថ្ងៃទៅហើយ ហើយព្រះអង្គនិងព្រះសង្ឃទាំង ៥០០អង្គនោះ ក៏ស្រូតដំំណើរទៅក្រុងកូស៊ីនភ្លាម ។

ផ្កាមន្ទារបុស្បត្រូវបានសរសេនៅក្នុងគម្ពីព្រះត្រៃបិតកថា បន្ទាប់ពីព្រះពុទ្ធអង្គបានសោយទីវង្គត់ទៅ ផ្កាមន្ទារបុស្បនេះបានជ្រុះពីលើមេឃមកយ៉ាងច្រើនពាសគ្រប់ទីកន្លែងនៃក្រុងកូស៊ីន ធ្វើអោយមានក្លិនក្រអូបឈ្ងប់ដល់ផងមនុស្ស និងទេវតា លុះក្រោយមកផ្កាទាំងនោះបានប្រែដុះក្នុងឋានមនុស្សដោយប្រជាជនឥណ្ឌាបានឃើញពីអភូតហេតុនេះហើយទើបធ្វើអោយប្រជាជនឥណ្ឌាជឿរថាផ្កាមន្ទារបុស្បនេះជាផ្កាស័ក្ខសិទ្ធហើយគេបានដាំវាជាទំនៀមតរហូតមក ក្រោយមកទៀតដោយមានទំនាក់ទំនងពានិជ្ចកម្មនាសម័យបុរាណនិងការផ្សព្វផ្សាយសាសនា ទំនៀមទំលាប់នេះក៏បានហូរចូលមកដល់អាស៊ីអាគ្នេយ៍ ៕

ប្រភព៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់