- 2022-04-22 03:58:13
- ព័ត៌មាន
ផ្ទះបុរាណវត្តគរ! អាយុកាលជាង១០០ឆ្នាំ នៅបាត់ដំបង មានប្រវត្តិជូរចត់មិនធម្មតា ពិសេសសម័យខ្មែរក្រហម
- 2022-04-22 03:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះបុរាណវត្តគរ! អាយុកាលជាង១០០ឆ្នាំ នៅបាត់ដំបង មានប្រវត្តិជូរចត់មិនធម្មតា ពិសេសសម័យខ្មែរក្រហម
ចន្លោះមិនឃើញ
ផ្ទះបុរាណវត្តគរ ដែលមានអាយុកាលជាង១០០ឆ្នាំត្រូវបាន បានកសាងឡើងនៅឆ្នាំ១៩២០ក្នុងរជ្ជកាលកាលព្រះបាទ ស៊ីសុវត្ថិ ផ្ទះនេះ ធ្វើពីឈើ៣ប្រភេទ ដែលមានផ្នែកដំបូល និងសសរធ្វើពីឈើផ្ចឹក ហោណាំងធ្វើពីឈើកកោះ ផ្នែកខាងក្នុងផ្ទះធ្វើពីឈើបេង និងត្រូវបាន ផ្ទះនេះសាងសង់ដោយលោកឧកញ៉ាមេទ័ព នូ ពិនិត្យ ភីង និងភរិយា លោកស្រី យិន ។
លោកឧកញ៉ាលោកទាំងពីរមាន កូន៧នាក់ៈ ប្រុស១ ស្រី៦ ក្រោយពីលោកទទួលអនិច្ចកម្មទៅផ្ទះនេះ ត្រូវបានគ្រប់គ្រងដោយកូនស្រីទី៦ គឺអ្នកស្រី នូ ភុន ព្រមទាំងស្វាមី ឈ្មោះ ប៊ុន ឈួយ លោកទាំងពីរជាឪពុកម្ដាយរបស់ម្ចាស់ផ្ទះសព្វថ្ងៃនេះ គឺអ្នកស្រី ប៊ុន រឿងនិងជាម្ចាស់ផ្ទះជំនាន់ទី៣ ។អ្នកស្រីបានមានប្រសាសន៍ថា នៅជំនាន់ខ្មែក្រហម ផ្ទះនេះត្រូវបានគេយកធ្វើជាកន្លែងសំរាប់បោកស្រូវដាក់សំភារៈហើយនិងធ្វើជាផ្ទះបាយរួម ដែលជាហេតុបណ្ដាលអោយខូចខាតអស់ពាក់កណ្ដាលនៅផ្នែកខាងក្រោយគឺផ្ទះបាយបច្ចុប្បន្ននេះ។
ផ្ទះបុរាណ នេះមានបណ្ដោយ ២៩ម៉ែត្រ និងទទឹង ១០.៥ម៉ែត្រ សង់លើផ្ទៃដី ៥៤៥០ម៉ែត្រការ៉េ សង់តាមលំនាំម៉ូត ប៉ិត មានន័យថាហោណាំង (រានហាល) នៅខាងមុខ។ ផ្ទះនេះមានជណ្ដើរពីរ ខាងមុខធ្វើ ពីថ្ម រីឯខាងក្រោយធ្វើពីឈើ។ ដំបូលប្រក់ក្បឿងស្រកានាគបុរាណតែខាងក្នុងគ្មានពិដានទេ និងមាន ក្បូក្បាច់យ៉ាងប្រណិតនៅលើព្រំផ្ទះ។ ឈើផ្នែកនាងខាងលើនៃដំបូលធ្វើពីឈើផ្ចឹក ក្ដារក្រាលខាងក្នុងផ្ទះធ្វើពីឈើបេង ក្ដារក្រាលរានហាល ធ្វើពីឈើកកោះ។ ចំណែកជញ្ជាំងវិញ ធ្វើពីឫស្សី ត្បាញបូកជាមួយបាយអ។ សសរទាំង៣៦សុទ្ធតែធ្វើពីឈើផ្ចឹកទាំងអស់ ហើយនៅតែមានសភាពរឹងមាំរហូតដល់ពេលបច្ចុប្បន្ននេះ។
ផ្ទះបុរាណនេះចែកជាបីផ្នែកៈ
ទី១. រានហាលខាងមុខ និងចំហៀង
ទី២. នៅចំកណ្ដាលផ្ទះមានបន្ទប់ទទួលភ្ញៀវដ៏ធំមួយ នៅខាងឆ្វេងដៃផ្នែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវមានទ្វារមួយនាំទៅកាន់បន្ទប់គេងពីរ។
ទី៣. ទល់មុខបន្ទប់គេងទាំងពីរមានទ្វារ មានទ្វារមួយទៀតនាំទៅកាន់រានហាលចំហៀងនិងជណ្ដើរដែលធ្វើពីឈើ។ ចេញពីទ្វារនោះនៅខាងឆ្វេងដៃប្រហែលជា ៥ម៉ែត្រ មានផ្ទះបាយមួយទៀត។
សូមជម្រាបថា ផ្ទះបុរាណរបស់លោកយាយប៊ុនរឿងវត្តគរត្រូវបានកសាងឡើងនៅឆ្នាំ1920 ក្នុងរជ្ជកាលកាលព្រះបាទស៊ីសុវត្ថិ ដែលមានអាយុកាលជាង 100ឆ្នាំមកហើយ ផ្ទះបុរាណនេះ មានចម្ងាយប្រហែល 2គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយចេញដំណើរពីសាលាខេត្តបាត់ដំបង តាមផ្លូវលេខ 800 ប្រហែល 1.5គីឡូម៉ែត្រ នឹងទៅដល់ផ្លូវបែកជាបួនយើងត្រូវទៅត្រង់រហូតប្រហែល 500ម៉ែត្រ អ្នកនឹងទៅដល់ទៅនោះ។ដំណើរកម្សាន្តទៅកាន់ផ្ទះបុរាណ គឺជាដំណើកម្សាន្ត ដែលធ្វើឱ្យភ្ញៀវមិនអាចបំភ្លេចបានដោយសារតែពេលទៅទស្សនានៅទីនោះ បានឃើញផ្ទះបុរាណចាស់ៗបង្កប់ដោយលក្ខណៈស្ថាបត្យកម្មខ្មែរ ដែលនៅគង់វង្សដូចជា ឧបករណ៍ប្រើប្រាស់សម្រាប់ការងារកសិកម្ម សិប្បកម្មតម្បាញ និងក្បូរក្បាច់រចនាលំនៅដ្ឋានដែលជារចនាបទខ្មែរបុរាណ។
ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង