• 2022-05-05 05:19:15
  • ព័ត៌មាន

ការងារមក​ទៀត​ហើយ! កម្ពុជា​​ឲ្យ​អាជ្ញាប័ណ្ណរោងចក្រ​ចំនួន៣ ផ្ដល់​ឱកាស​ការងារ​ប្រមាណ ២ពាន់​កន្លែង

  • 2022-05-05 05:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ថ្មី​ៗ​នេះ​បាន​អនុញ្ញាតិ​អាជ្ញាប័ណ្ណ​ចំនួន​៣ ដល់​វិនិយោគិន​រទេស​សម្រាប់​ដំណើរ​អាជីវកម្ម​រោងចក្រ​ធំ​ៗ​ចំនួន​៣ ដែល​​អាច​ផ្ដល់​ឱកាស​ការងារ​នៅ​ក្នុង​ស្រុក​បាន​ប្រមាណ​ជា ២០០០ កន្លែង។

ការ​អនុញ្ញាតិ​នេះ គឺ​តប​តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន​ទាំង ៣ ដែល​មាន​ក្រុមហ៊ុន ORIENT HONGYE (CAMBODIA) KNITTING CO., LTD។ KYLIN (CAMBODIA) SPORTS CO., LTD និង​ក្រុមហ៊ុន SPEARHEAD COMMODITIES (CAMBODIA) CO., LTD។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់​ថា ខ្លួន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ជូន​ក្រុម​ហ៊ុន​វិនិយោគ​ខាង​លើ នឹង​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​ដូច​ខាង​ក្រោម៖

រូបតំណាង

១. ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។

២. KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។

៣. SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០,៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧ កន្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់