• 2022-05-06 00:31:00
  • ព័ត៌មាន

៩ចំណុច! ខុសគ្នារវាង អ្នកមាននិងអ្នកក្រ គួរដឹងដើម្បីផ្លាស់ប្តូរការគិត និងជីវិតរបស់អ្នកឲ្យប្រសើរជាងមុន

  • 2022-05-06 00:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកមាននិងអ្នកក្រមានពេលវេលា២៤ម៉ោងដូចគ្នា មានខួរក្បាលមួយ មានដៃពីរ ជើងពីរដូចគ្នា តែអ្នកមានដែលឆ្ងល់ទេថា ហេតុអ្វីបានជាជីវិតទាំងស្រុងមានភាពខុសគ្នា ជាពិសេសជីវភាពរស់នៅតែម្តង ខាងក្រោមនេះគឺជាគំនិត៩ចំណុចនៃការគិតរវាងអ្នកក្រនិងអ្នកមានដែលមានភាពខុសគ្នាយ៉ាងខ្លាំង។

១.អ្នកមានគិតវិជ្ជមាន អ្នកក្រគិតអវិជ្ជមាន អ្នកមានតែងតែគិតវិជ្ជមានជានិច្ច លើក ឧទាហរណ៍ពាក្យថា បាន និងមិនបាន អ្នកដែលគិតអវិជ្ជមានគិតថា គេធ្វើមិនបានទេ ហើយក៏អស់កម្លាំងចិត្ត ពោលគឺលែងមានសក្មភាពណាមួយដើម្បីនាំ ឆ្ពោះទៅរកភាពជោគជ័យនោះឡើយ ប៉ុន្តែអ្នកមាន គេគិតថាគេអាចធ្វើបាន ទោះបីជាមិន បានសម្រេច ក៏គេអាចចាត់ទុកវាជាបទពិសោធន៍កសាងអភិវឌ្ឍន៍សមត្ថភាពគបន្តទៀត ដើម្បីទទួលជោគជ័យនៅពេលក្រោយទៀត។

២.អ្នកមានសម្លឹងមើលឱកាស អ្នកក្រសម្លឹងមើលឧបសគ្គ អ្នកក្រមានគំនិតខុសពីអ្នកមាន នៅពេលដែលឱកាសចូលមក អ្នកក្រមិនដែលចាត់ទុកវាចាឱកាសរបស់ពួកគេនោះឡើយ គេចាត់ទុកវាថាជាឧបសគ្គ ដែលធ្វើអោយគេខ្លាច មិនហ៊ាន នឹងចាប់ឱកាសនោះមកទុក ប្រសិនបើយើងប្តូរការគិតដូចជាអ្នកមាន ដែលតែងតែនិងមិនព្រលែងឱកាស ដែលចូល មករកនោះឡើយ មិនថាគេត្រូវជួបបញ្ហា ឬឧបសគ្គជាច្រើនក៏ដោយ អ្នកមានតែងតែគិតថា ឧបសគ្គជាគឺឱកាស។

៣.អ្នកក្រមានចំណូលតែមួយផ្លូវ អ្នកមានមានចំណូលច្រើនផ្លូវ អ្នកក្ររមែងតែងតែមាន ចំណូលតែមួយមុខ យុគនេះអាចនឹងមិនគ្រប់គ្រាន់ ដែលនឹងអាចធ្វើអោយអ្នកមានបាន ខុសពីអ្នកមានដែលពួកគេមានចំណូលជាច្រើនផ្លូវ ចំណូលរបស់គេមិន បានមកពីផ្លូវតែ១ អ្នកមានភាគច្រើនតែងតែយកលុយទៅធ្វើអាជីវកម្មជាច្រើទៀត ប្រឹងប្រែងរកលុយច្រើនផ្លូវ ដើម្បី ទទួលបានចំណូលបន្ថែម។

៤.អ្នកក្រគិតថាគេដឹងអស់ហើយ តែអ្នកមានគិតថាគេត្រូវរៀនបន្ថែមទៀត អ្នកដែលជួប ប្រទះភាពជោគជ័យភាគច្រើនតែតែព្យាយាមរៀនសូត្រនៅអ្វីដែលថ្មី ទទួលយកនូវចំនេះ ដឹងថ្មីៗបន្ថែម គ្រប់ពេលវាលា មិនបិទ ឱកាសរបស់ខ្លួនដែលនឹងទទួលនូវរឿងអ្វីដែលថ្មីៗ និងព្រមទទួលយកនូវមតិរបស់អ្នកដទៃ ធ្វើអោយគេមានការអភិវឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ ខុសពីអ្នកក្រ ដែលតែងគិតថាខ្លួនជាមនុស្សដែលឆ្លាត គ្រប់ពេលវេលាមិនព្រមរៀននូវអ្វី ដែលថ្មីនោះឡើយ។

៥.អ្នកមានមានវិន័យ អ្នកក្រគ្មានវិន័យ វិន័យនៅក្នុងន័យនេះសម្ដៅទៅលើការធ្វើការនិង ហិរញ្ញវត្ថុ វិន័យជារឿងដែលសម្រាប់អ្នកមាន វិន័យនឹងជួយអោយមនុស្សមានរបៀបនៅ ក្នុងជីវិត យើងអាចសង្កេតឃើញថាហេតុអ្វីអ្នកក្រមិនមាន ពីព្រោះគេមិនមានវិន័យជាមួយ ការធ្វើការនិងហិរញ្ញវត្ថុរបស់គ.មិនចេះសន្សំសំចៃ ចាយលុយលើសចំណូល ដែលមិន អាចអោយពួកគេទទួលបាននូវភាពជោគជ័យនៅក្នុងជីវិតនោះឡើយ តែហេតុអ្វីបានជាអ្នកមាន គេមានហើយមានទៀត ព្រោះពួកគេមានផែនការនៃការប្រើប្រាស់លុយរបស់ពួកគេសុទ្ធតែមានហេតុផល។

៦.អ្នកក្របានតែគិត អ្នកមានគិតហើយធ្វើសកម្មភាព អ្នកក្របានតែគិតតែប៉ុណ្ណោះ ចាប់ផ្តើមក៏មិនចាប់ផ្តើម រវល់តែគិតអំពីឧបសគ្គ បញ្ហាគ្រប់ពេល ពោលគឺអ្នកក្រតែងតែរុញរា ស្ទាក់ស្ទើរមិនមានថ្ងៃចាប់ផ្ដើមសកម្មភាពឡើយ ដោយឡែកអ្នកមាន គិតហើយចាប់ផ្តើមធ្វើ សកម្មភាពតែម្តង ប្រឈមជាមួយឧបសគ្គ ប្រឈមជាមួយបញ្ហា ហានិភ័យ ដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅថ្ងៃមុខ។

៧.អ្នកក្រគិតតូច អ្នកមានគិតធំ អ្នកក្រតែងតែគិតតូច សូម្បីតែគិតធំមិនទាំងហ៊ានផង គិតតែរឿងតូចៗ នោះគេក៏បានតែលទ្ធផលតូចៗតែប៉ុណ្ណឹង ប្រសិនបើអ្នកគិតធំ អ្នកនឹង ទទួលបាននូវលទ្ធផលគាប់ប្រសើរ ដូច្នេះអ្នកដែលជួបប្រទះភាពជោគជ័យភាគច្រើនគេតែងតែគិតអោយបានធំ ដោយអ្នកមានពួកគេបានរៀបចំគម្រោង រួចជាស្រេដើម្បីបំពេញគោល បំណងដ៏ធំរបស់ពួកគេ។

៨.អ្នកក្រធ្វើការដើម្បីលុយ តែអ្នកមានយកលុយដើម្បីធ្វើការ អ្នកក្រតែងតែប្រើកម្លាំងដើម្បីរកលុយ ពីព្រឹកទល់ល្ងាច ហើយយកលុយមកសន្សំទុក មិនសូវយកទៅវិនិយោគ តែអ្នកមាន គេចេះគ្រប់គ្រងលុយ មួយចំណែក រក្សាទុក មួយចំណែកទៀតយកទាបណ្តាក់ទុន ប្រើលុយដើម្បីរកលុយអោយពួកគេ។

៩.អ្នកក្រច្រណែនភាពជោគជ័យរបស់អ្នកដទៃ អ្នកមានរីករាយជាមួយភាពជោគជ័យរបស់អ្នកដទៃ អ្នកដែលច្រណែនអ្នកដទៃដែលល្អជាងខ្លួនតែងតែភ្លាត់ស្នៀតនូវឱកាសល្អៗ ដែលនឹងបានរៀនពីអ្នកដែលគេជោគជ័យនៅក្នុងជីវិត ចុងក្រោយអ្នកកក៏សេពគប់ជាមួយនឹង មនុស្សប្រភេទដូចគ្នា តែអ្នកមានតែងតែ សេពគប់ជាមួយអ្នកមាន ហើយតែងតែផ្លាស់ប្តូរ នូវបទពិសោធន៍ជីវិត ការរកស៊ីរបស់ពួកគទៅវិញទៅមក។

ប្រភព៖ google ប្រែសម្រួលដោយ៖ សាន សុធារដ្ឋ

មតិយោបល់